ពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅកម្ពុជា

(VOVWORLD) - កាលពីយប់ថ្ងៃទី ៣០ សីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះ រាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យ ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ទី ២ កញ្ញា ឆ្ននាំ១៩៤៥-ទី ២ កញ្ញា ឆ្នាំ២០២៣)។

ពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅកម្ពុជា - ảnh 1សហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកម្ពុជាបានចូលរួមពិធីនេះ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់លើដំណើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម ពីព្រឹត្តិការណ៍ដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ បង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃគឺ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងរយៈពេល ៧៨ ឆ្នាំនៃការតស៊ូដណ្ដើមឯក រាជ្យជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ប្រជាជនវៀត
ណាមបានជំនះពុះពារលើការ លំបាកជាច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ។ វៀត ណាមបាននិងកំពុងបន្តជំរុញបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស ជាតិ។ ក្នុងកិច្ចការបរទេស វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងតំបន់និងពិភពលោក។ ទន្ទឹមនឹងនោះ កសាងយ៉ាងសកម្មនូវសហគមន៍អាស៊ានដ៏ស្អិតរមួត និងរីកចម្រើនផង ដែរ។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖
“ក្នុងឱកាសព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ ស្ម័គ្រចំពោះបណ្ដាជំនាន់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិទាំង អស់ដែលបានផ្តល់ការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃដល់ប្រជាជន វៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិកាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃផងដែរ”។
ថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់ថា៖ “កម្ពុជានិងវៀតណាម ជាប្រទេសជិតខាងល្អរបស់គ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមក ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងកាន់តែស្អិតរមួត។ ប្រទេសទាំងពីរបានឆ្លងកាត់ការឡើងចុះដូចគ្នា យើងបានចែករំលែកនៅក្នុងការតស៊ូ ពលីកម្ម ទុក្ខលំបាកវេទនា ក្ដីសប្បាយរីករាយ និងសុភមង្គល ហើយជានិច្ចកាលជួយ គ្នាទៅវិញទៅមក។ ប្រទេសយើងទាំងពីរនឹងបន្តជំរុញទំនាក់ទំនងប្រកបដោយវិបុល ភាពលើគ្រប់វិស័យ និងគ្រប់កម្រិត ដោយឈរលើស្មារតីនៃសាមគ្គីភាព ទំនុកចិត្ត និង ការយល់ដឹងគ្នាទៅវិញទៅមកដែលយើងចែករំលែកគ្នា”។
ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងខេត្ត បាត់ដំបង ក៏បានរៀបចំព្រឹត្តិការណ៍បអរសាទរខួបលើកទី៧៨ ទិវាបុណ្យឯករាជ្យជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ