ពិធីឧទ្ទេសនាមការប្រឡងខ្សែភាពយន្តខ្នាតខ្លីស្តីពីការបង្ការនិងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់

(VOVWORLD) -នៅរសៀលថ្ងៃ ១២ ខែមិថុនា ស្ថានទូត អង់គ្លេសប្រចាំនៅវៀតណាមបានឱ្យដឹង ថារដ្ឋាភិបាលអង់គ្លេសសហការជាមួយមហោស្រពភាពយន្ត Luang Prabang មូលនិធិពិភពលោកទទួលបន្ទុកការការពារធម្មជាតិ (WWF) និងសមាគមអភិរក្សសត្វព្រ ( WCS) បានរៀបចំការប្រឡងខ្សែភាពយន្តខ្នាតខ្លីស្តីពីការជួញដូរសត្វព្រៃខុសច្បាប់។
ពិធីឧទ្ទេសនាមការប្រឡងខ្សែភាពយន្តខ្នាតខ្លីស្តីពីការបង្ការនិងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ - ảnh 1 ពិធីឧទ្ទេសនាមការប្រឡងខ្សែភាពយន្តខ្នាតខ្លីស្តីពីការបង្ការនិងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់

គោលបំណងនៃការប្រឡងនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ និងអ្នកតាក់តែងគោលនយោបាយស្តីពីភាពចំាបាច់នៃកិច្ចការពារសត្វព្រៃដែលរងគ្រោះជិតផុតពូជព្រមទាំងបង្កើនសកម្មភាពជាក់ស្កែងថែមទៀតដើម្បីការពារសត្វព្រៃនិងសារៈសំខាន់នៃការចាត់វិធានការប្រកបដោយនិរន្តរភាពយូរអង្វែងសំរាប់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។ភាពយន្តល្អបំផុតនិងអ្នកនិពន្ធខ្សែភាពយន្តនេះនឹងត្រូវបានអញ្ជើញឱ្យចូលរួមនិងឧទ្ទេសនាមអំពីខ្សែភាពយន្តរបស់ខ្លួននៅឯសន្និសិទអន្តរជាតិស្តីពីការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រារព្ធនៅទីក្រុងឡុងដ៍ក្នុងខែតុលាឆ្នាំ២០១៨ រួមទាំងចូលរួមមហោស្រពខ្សែភាពយន្ត Luang Prabang ក្នុងខែធ្នូឆ្នាំ ២០១៨ ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ