ពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយប្រជាជននៃបណ្ដាប្រទេស

(VOVWORLD) - សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនឹងសម្រេចរួចរាល់ផែនការ និងភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំនេះ រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រជាជននៃប្រទេសនានាផងដែរ។
ពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយប្រជាជននៃបណ្ដាប្រទេស - ảnh 1ជំនួបសំណេះសំណាលមិត្តភាពអំណរសាទរនិទាឃរដូវ ឆ្នាំ ២០២៤។ រូបថត៖ An Dang/baoquocte.vn
នាយប់ថ្ងៃទី ២៩ មករា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានរៀបចំជំនួបសំណេះសំណាលមិត្តភាពអំណរសាទរនិទាឃរដូវ ឆ្នាំ ២០២៤។ អញ្ជើញថ្លែងនៅទីនេះ ប្រធានបណ្ដាសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានឲ្យដឹងថា បណ្ដាសម្ព័ន្ធអង្គការមិត្តភាពនឹងបន្តជំរុញ ពង្រឹងប្រព័ន្ធអង្គការពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ផ្លាស់ប្ដូរថ្មីរបៀបរៀបចំ និងខ្លឹមសារសកម្មភាពការទូតរវាងប្រជាជន ជាមួយប្រជាជន ថែរក្សា ពង្រឹង និងពង្រីកបណ្ដាញដៃគូ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលបរទេស ជំរុញ និងពង្រីកការអនុវត្តន៍បច្ចេកវិទ្យាទំនើប និន្នាការប្រព័ន្ធ
ផ្សព្វផ្សាយថ្មី ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃព័ត៌មាន និងការឃោសនាបរទេស។ លោក Phan Anh Son ជឿជាក់ថា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនឹងសម្រេចរួចរាល់ផែនការ និងភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំនេះ រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រជាជននៃប្រទេសនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ