ពូនជ្រុំទំនាក់ទំនងមិត្តភាព​វៀតណាម-ជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែកញ្ញា (ម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ ជប៉ុន បន្ទាប់ពីអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ កញ្ញា។ 
ពូនជ្រុំទំនាក់ទំនងមិត្តភាព​វៀតណាម-ជប៉ុន - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៧ ខែកញ្ញា នៅមជ្ឈមណ្ឌលព្រឹត្តិការណ៍ Budokan ទីក្រុងតូក្យូ ក្នុងពិធីបុណ្យសពថ្នាក់ជាតិអតីតនាយករដ្ឋមន្ត្រី Abe លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី Shinzo Abe។ លោកប្រធានរដ្ឋបានសម្តែងការគោរពមនោសញ្ចេតនាដ៏ពិសេស និងការជួយឧបត្ថម្ភ ដ៏ថ្លៃថ្លារបស់លោក Abe ចំពោះប្រទេសជាតិ និងមនុស្សវៀតណាម។

នៅក្នុងជំនួបជាមួយប្រធានគណៈប្រតិភូនៃបណ្ដាប្រទេស ដែលចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងលោកជំទាវ Abe Akie ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Abe Shinzo នោះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបន្តខិតខំប្រឹងប្រែង នាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងថែមទៀត សំដៅបន្តមរតក និងបន្តបំណងប្រាថ្នារបស់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo។នាយករដ្ឋមន្ត្រីលោក Kishida Fumio និងលោកជំទាវ Abe Akie ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Abe បានអះអាងថា ការដែលគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសព្វគឺជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការអភិវឌ្ឍកាន់តែខ្លាំងក្លារបស់ប្រជាជននៃប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃ។

មុនពេលចាកចេញពីទីក្រុងតូក្យូ លោកប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូបានអញ្ជើញចូលរួមរំលែកទុក្ខជាមួយលោកជំទាវ Abe Akie ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Abe នៅឯគេហដ្ឋានរបស់លោកជំទាវ។ នៅទីនេះ លោកប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា លោក Abe គឺជាថ្នាក់ដឹកនាំអន្តរជាតិមួយរូបដែលត្រូវបានប្រជាជនវៀតណាមស្រឡាញ់ និងគោរពរាប់អានបំផុត។

ពូនជ្រុំទំនាក់ទំនងមិត្តភាព​វៀតណាម-ជប៉ុន - ảnh 2 ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito (រូបថត៖ VNA)

ក្នុងអំឡុងពេលស្នាក់នៅ ជប៉ុនចូលរួមពិធីបុណ្យសពថ្នាក់ជាតិអតីតនាយករដ្ឋមន្ត្រី Abe Shinzo នោះ ក្រៅពីអញ្ជើចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាប និងព្រឹទ្ធសភាជប៉ុន ទទួលជួបប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាមលោក  Nikai Toshihiro និងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide និងអភិបាលតំបន់មួយចំនួនរបស់ជប៉ុន។ ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស និងតំបន់ ដែលចូលរួមពិធីបុណ្យសពថ្នាក់ជាតិ។

ដំណើរទស្សនិច្ចចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo របស់ប្រធានរដ្ឋលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់បានបញ្ជូនសារអំពីការគោរព ភក្តីភាព និងមនោសញ្ចេតនាជាមួយមិត្តភក្តិអន្តរជាតិនិយាយរួម និងចំពោះអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo និយាយដោយឡែករបស់ប្រទេសជាតិ និងប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ