ពិនិត្យស្ដារបណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជា
|
ពិនិត្យស្ដារបណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជា (VOV) |
Vovworld-ចាប់ពីថ្ងៃទី២៧កក្កដាដល់ថ្ងៃទី៥សីហា ក្រុមពិនិត្យស្ដារបណ្ដា
វិមានមិត្តភាពវៀតណាម-កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក Mai Quang Phan
អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានមកពិនិត្យនៅ
រាជធានីភ្នំពេញនិងខេត្តចំនួន៨របស់កម្ពុចាដើម្បីពិភាគ្សានិងអនុវត្តគំរោងការស្ដារ
បណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជា។ ក្នុងប៉ុន្មានថ្ងៃខាងមុខសេនានុព័ន្ធវៀត
ណាមប្រចាំនៅកម្ពុជានឹងបន្តទៅកាន់ខេត្តផ្សេងៗនៅកម្ពុជា ជាកន្លែងមានវិមាន
មិត្តភាពវៀតណាម-កម្ពុជាដើម្បីត្រួតពិនិត្យ។ វរសេនីយ៍ឯក Nguyen Anh Dung
សេនានុព័ន្ធវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖
“គំរោងការណ៍ជួសជុលស្ដារបណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជាជា
គំរោងការណ៍មានអត្ថន័យដ៏ធំធេងសម្ដែងមនោសញ្ចេតនាសាមគ្គីភាពមិត្តភាព
រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ
របស់ប្រជាជនកម្ពុជាចំពោះពលីកម្មសាច់ស្រស់ឈាមស្រស់ដ៏ធំធេងខ្ពង់ខ្ពស់របស់
កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងសម័យកាលឆ្នាំ១៩៧៩និង១៩៨០ជួយប្រជាជន
កម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍៕”