ពានរង្វាន់ Oscars ត្រូវបានប្រគល់ក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំ ២០២៣

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ឆ្នាំនេះបាននាំមកនូវសម្លេង “កងរំពង” ដល់ឧស្សាហកម្មភាពយន្តពិភពលោក ជាមួយនឹងបេក្ខជនខ្លាំងៗជាច្រើនប្រភេទ។

នៅវេលាម៉ោង ១៧ រសៀល ម៉ោងក្នុងតំបន់ (ព្រឹកថ្ងៃទី ១៣ មិនា ម៉ោងនៅ វៀតណាម) ពិធីប្រគល់ពានរង្វាន់ Oscars លើកទី ៩៥ បានប្រព្រឹត្តទៅនៅរោងមហោស្រព Dolby   ក្នុងទីក្រុង Los Angeles រដ្ឋ California (សហរដ្ឋអាមេរិក)។ ពិធីប្រគល់ពានរង្វាន់ឆ្នាំនេះបាននាំមកនូវសម្លេង “កងរំពង” ដល់ឧស្សាហកម្មភាពយន្តពិភពលោក ជាមួយនឹងបេក្ខជនខ្លាំងៗជាច្រើនប្រភេទ។

ដូចការរំពឹងទុក តារាសម្ដែងដើមកំណើតអាស៊ី Ke Huy Quan បានឈ្នះពាន Oscar។ ការដើរតួរដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្ត  “Everything Everywhere All at Once” បាននាំមកឲ្យលោកពានរង្វាន់នៅក្នុងប្រភេទ "តារាសម្តែងតួររងល្អបំផុត"។ តារាសម្ដែង Ke Huy Quan កើតនៅក្នុងឆ្នាំ ១៩៧១ នៅវៀតណាម មានឪពុកម្ដាយជាជនជាតិវៀតណាម ដើមកំណើតចិន។ លោកបានផ្លាស់ទីលំនៅជាមួយគ្រួសារទៅកាន់សហរដ្ឋអាមេរិកដើម្បីតាំងទីលំនៅ ហើយជាប់និស្ស័យជាមួយខ្សែភាពយន្ត។

ខ្សែភាពយន្ត "Everything Everywhere All at Once" ក៏ទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតសម្រាប់តារាសម្តែងជើងចាស់ Jamie Lee Curtis ផងដែរ។ ភាពយន្តនេះក៏នាំមុខគេក្នុងបញ្ជីឈ្មោះតែងតាំងចំនួន ១១ ផងដែរ។

ទន្ទឹមនឹងនេះដែរ ខ្សែភាពយន្ត "Pinocchio" ដឹកនាំដោយ Guillermo Del Toro (ម៉ិកស៊ិក) បាននាំមកពានរង្វាន់ Oscar សម្រាប់ “ខ្សែភាពយន្តតុក្កតាឆ្នើមបំផុត”។ នេះក៏ជាពានរង្វាន់ដំបូងគេដែលបានប្រកាសនៅពេលប្រគល់ពានរង្វាន់ Oscars ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ