ពានរង្វាន់ណូបែលសន្តិភាព ២០២០ ដែលផ្តល់កិត្តិយសដល់កម្មវិធីស្បៀងអាហារពិភពលោក

(VOVWORLD) - 

នេះជារង្វាន់ណូបែលលើកទី ៥ ដែលត្រូវប្រកាសក្នុងរដូវកាលណូបែលឆ្នាំ ២០២០។

ពានរង្វាន់ណូបែលសន្តិភាព ២០២០ ដែលផ្តល់កិត្តិយសដល់កម្មវិធីស្បៀងអាហារពិភពលោក - ảnh 1 និយោជិកនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP)  នៃអង្គការសហប្រជាជាតិ (រូបថត៖ WFP)

កាលពីថ្ងៃទី ៩ ខែតុលា គណៈកម្មាធិ ការណូបែលណ័រវេស នៅទីក្រុងអូស្លូ បានប្រកាសពានរង្វាន់ណូបែលសន្តិ ភាពឆ្នាំ ២០២០ ដែលបានទៅកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។ នេះជារង្វាន់ណូបែលលើកទី ៥ ដែលត្រូវប្រកាសក្នុងរដូវកាលណូបែលឆ្នាំ ២០២០។

រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២០ ត្រូវបានប្រគល់ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន សម្រាប់ការចូលរួមចំណែកក្នុងការកែលំអ នូវលក្ខខណ្ឌល្អប្រសើរជាងទៀត សម្រាប់សន្តិភាពនៅក្នុងតំបន់ដែលមានជម្លោះ។ ទន្ទឹមនឹងនោះ កម្មវិធីស្បៀងអាហារពិភពលោកក៏ដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងគោលបំណងធ្វើឱ្យសន្តិសុខស្បៀងក្លាយជាឧបករណ៍នៃសន្តិភាពនិងបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលប្រទេសជាសមា ជិកអង្គការសហប្រជាជាតិ ប្រឆាំងនឹងការប្រើប្រាស់គ្រោះអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាមនិងជម្លោះ។

សូមគូសបញ្ជាក់ថា ពានរង្វាន់ណូបែលសន្តិភាពគឺជាពានរង្វាន់កិត្តិយសដែលត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំ ដល់បុគ្គលឬសមូហភាព ដែលបានចូលរួមចំណែកយ៉ាងធំធេងដល់សន្តិភាពពិភពលោក។ កាលពីឆ្នាំមុន ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩ បានទៅនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed សម្រាប់ការខិតខំប្រឹងប្រែងនិងការចូលរួមចំណែកក្នុងការផ្សះផ្សាសន្តិភាព ក៏ដូចជាតួនាទីសំខាន់ដែលលោកបានចូលរួមក្នុងការបញ្ចប់ជម្លោះអូសបន្លាយរយៈពេល ២០ ឆ្នាំជាមួយប្រទេសជិតខាងអេរីទ្រា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ