ពានរង្វាន់នវានុវត្តន៍និងចាប់ផ្តើមអាជីវកម្មទីក្រុងហូជីមិញឆ្នាំ២០២៣ (I-Star ២០២៣)

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែមីនា នៅទីក្រុងហូជីមិញ មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងហូជីមិញបានចាប់ផ្តើមបំផុសពានរង្វាន់នវានុវត្តន៍និងចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២៣ (I-Star ២០២៣) ។
ពានរង្វាន់នវានុវត្តន៍និងចាប់ផ្តើមអាជីវកម្មទីក្រុងហូជីមិញឆ្នាំ២០២៣ (I-Star ២០២៣) - ảnh 1ពិធីលើកតម្កើង Top១០ និងប្រគល់ពានរង្វាន់ I-Star ២០២២។ (រូបថត៖ dangcongsan.vn)

ពានរង្វាន់នេះ សំដៅលើកតម្កើងអង្គការនិងបុគ្គលដែលមានសមិទ្ធិផលឆ្នើមក្នុងសកម្មភាពនវានុវត្តន៍និងការចាប់ផ្តើមអាជីវកម្មរបស់ទីក្រុង។

នេះជាឆ្នាំទី ៦ ហើយដែលពានរង្វាន់ I-Star ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំឡើង។ ពានរង្វាន់គឺជាសកម្មភាពមួយសំដៅជំរុញនវានុវត្តន៍ភាពនិងការចាប់ផ្តើមអាជីវកម្មនៅក្នុងសហគមន៍ រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងនវានុវត្តន៍ប្រកបដោយចីរភាពរបស់ទីក្រុងហូជីមិញ។ លោក Nguyen Viet Dung ប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន បរិបទសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ បានជះឥទ្ធិពលជាក់ស្តែងដល់សកម្មភាពចាប់ផ្តើមអាជីវកម្មថ្មីប្រកបដោយនវានុវត្តភាព។ ប៉ុន្តែ នៅក្នុងស្ថានភាពលំបាកនៅតែមានឱកាសជាច្រើនផងដែរ។ យើងខ្ញុំមានគោលបំណងថា សហគមន៍ចាប់ផ្ដើមអាជីវកម្មដោយនវានុវត្តភាព  ត្រូវអនុវត្តបាវចនាចាប់ផ្ដើមអាជីវកម្មជាជំហានៗ បង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍ និងអនុវត្តបញ្ញាសិប្បនិម្មិតដើម្បីដោះស្រាយបញ្ហានានានៃទីផ្សារវៀតណាម”។

I-Star ២០២៣ បានលើកសរសើរដំណោះស្រាយផ្លាស់ប្តូរឌីជីថលក្នុងគ្រប់វិស័យ ដើម្បីដោះស្រាយបញ្ហាដែលទីក្រុងហូជីមិញមានយកចិត្តទុកដាក់ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កំណែទម្រង់រដ្ឋបាល ការគ្រប់គ្រងទីក្រុងទំនើប សុខាភិបាល និងការអប់រំឆ្លាតវៃ ការគ្រប់គ្រងទីក្រុងឆ្លាតវៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ