ពន្លឿនការបង្ហើយនីតិវិធីវិនិយោគសម្រាប់គម្រោងនានាក្រោមកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទើបតែបានចុះហត្ថលេខា លើសារាចរណ៍ ដែលបញ្ជាឲ្យមានការពិនិត្យឡើងវិញនូវបញ្ជីរាយនាម ហើយបង្ហើយ យ៉ាងប្រញាប់ប្រញាល់និងប្ដូរផ្ដាច់នូវនីតិវិធីវិនិយោគ សម្រាប់គម្រោងនានាក្រោម កម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ 

ពន្លឿនការបង្ហើយនីតិវិធីវិនិយោគសម្រាប់គម្រោងនានាក្រោមកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងប៉ែកខាងកើត ខ្សែ Nghi Son - Dien Chau។ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យរដ្ឋមន្ត្រី ប្រធានស្ថាប័នស្មើក្រសួង  ទីភ្នាក់ងារក្រោមឱវាទរដ្ឋាភិបាល ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈិម ផ្អែកលើបញ្ជីរាយនាមនិងកម្រិតដើមទុនដែល បានគ្រោងទុក សម្រាប់ភារកិច្ចនិងគម្រោងនីមួយៗ ក្នុងឧស្សាហកម្មនិងវិស័យនីមួយៗ ក្រោមកម្មវិធី ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ដាក់ពង្រាយយ៉ាងប្រញាប់ប្រញាល់ បង្ហើយនីតិវិធីវិនិយោគឲ្យបានឆាប់ ធានាទាន់ពេលវេលាតាមតម្រូវការ។ ទន្ទឹមនឹងនោះ បន្តពិនិត្យដោយប្រុងប្រយ័ត្ន ហើយកាត់បន្ថយចំនួនគម្រោងដែលមិនមានការចាំបាច់ បន្ទាន់ គ្មានប្រសិទ្ធភាព ដើម្បីធានាបាននូវការរៀបចំដើមទុនដែលផ្តោត លើចំណុច ស្នូលៗ ហើយផ្តល់អាទិភាពដល់ការប្រមូលផ្ដុំដើមទុនសម្រាប់គម្រោងសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ