ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត

(VOVWORLD) -  យ៉ាងណាមិញ ការធ្វើឌីជីថលនៃវិស័យធនាគារនឹងបង្កើតនូវចំណុចលោតផ្លោះជាច្រើន សម្រាប់ សេវាកម្មហិរញ្ញវត្ថុនៅវៀតណាម។ 
ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា

ខ្លឹមសារនេះត្រូវបានលើកឡើងនៅក្នុងវេទិការ ជាមួយប្រធានបទ៖ “អនាគតយុទ្ធសាស្រ្តនៃធនាគារ ឌីជី ថលនៅវៀតណាម” ដោយវិទ្យាស្ថានយុទ្ធសាស្ត្រម៉ាកយីហោនិងប្រកួតប្រជែង រៀបចំឡើងនាព្រឹកថ្ងៃទី ២៥ មីនានៅទីក្រុងហាណូយ។

យោងតាមលោកស្រី Nguyen Thuy Duong អនុប្រធានក្លឹប Pintech នៃសម្ព័ន្ធសមាគមធនាគារថា បច្ចុប្បន្នមានស្ថាប័នឥណទានចំនួន ៤២% កំពុងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថល។ ហើយចំនួន ២៨% បាននិងកំពុងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលរួមបញ្ចូលជាមួយយុទ្ធសាស្ត្រអាជីវកម្ម និង ១១% ទៀត បានអនុម័តនិងកំពុងអនុវត្តន៍យុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលផ្ទាល់ខ្លួន។ ស្ថាប័នឥណទានភាគច្រើនមិនត្រឹមតែដាក់ពង្រាយសេវាកម្មផ្សេងៗគ្នាសម្រាប់អតិថិជននៅតាមបណ្តាញឌីជីថល ដូចជា ការផ្ទេរប្រាក់តាមអ៊ិនធឺរណែត ការសន្សំតាមអ៊ិនធឺរណែត ការទូទាត់វិក្កយបត្រ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះទេ។

យ៉ាងណាមិញ ការធ្វើឌីជីថលនៃវិស័យធនាគារនឹងបង្កើតនូវចំណុចលោតផ្លោះជាច្រើន សម្រាប់ សេវាកម្មហិរញ្ញវត្ថុនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ