ពិព័ណ៌ បរិយាកាសវប្បធម៍អាស៊ាន បានប្រារព្ធឡើង

ពិព័ណ៌ បរិយាកាសវប្បធម៍អាស៊ាន បានប្រារព្ធឡើង - ảnh 1
ពិព័ណ៌ បរិយាកាសវប្បធម៍អាស៊ាន បានប្រារព្ធឡើង (vietnamplus.vn)

        Vovworld-ពិព័ណ៌ បរិយាកាសវប្បធ៍អាស៊ាន បានប្រារព្ធឡើងនារសៀល​
ថ្ងៃ​ទី២៨សីហានៅទីក្រុងហាណូយប្រទេសវៀតណាម។ នេះជាសកម្មភាពមួយ
ក្នុងចំណោម​សកម្មភាព​រំលឹកខួបលើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម លើក
ទី៤៧នៃទិវា​បង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ អាស៊ាន និងលើក
ទី១៩វៀត​ណាម​ចូលរួមអាស៊ាន។ ដោយមានប្រធានបទ ឆ្ពោះទៅសហគមន៍
អាស៊ាន សាមគ្គីភាព-សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពិព័ណ៌បានតាំងបង្ហាញ
ឯកសារ​ប្រមាណ១០០០ រួមមានរូបថត គំនូរ សៀវភៅកាសែត។ ថ្លែងមតិប្រារព្ធ​
ពិព័ណ៌​លោក Vuong Duy Bien អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍
បាន​ឲ្យ​ដឹងថា៖

        “គោលដៅនៃពិព័ណ៌គឺសំដៅជួបប្រាស្រ័យរវាងបណ្ដាសហគមន៍អាស៊ាន ផ្សាភ្ជាប់អាស៊ានដែលមុនបង្អស់គឺផ្សាភ្ជាប់វប្បធម៍។​ដោយការទទួលខុសត្រូវ​ជា
​សមាជិកអាស៊ានមួយ យើងអំពាវនាវសហគមន៍ទាំងមូលត្រូវរួមកំលាំង ពិសេស​គឺ​រក្សាវប្បធម៍ដែលទើបឈររឹងមាំក្នុងការធ្វើសមាហរណកម្មអន្តរជាតិនា​បច្ចុប្បន្ន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ