ពិព័ណ៌ មហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥-កំលាំងពលំវៀតណាម

ពិព័ណ៌ មហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥-កំលាំងពលំវៀតណាម - ảnh 1
ពិព័ណ៌ មហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥-កំលាំងពលំវៀតណាម (phapluattp.vn)

        Vovworld-នាព្រឹកថ្ងៃទី២១មេសានៅទីក្រុង Can Tho ពិព័ណ៌​មហាជ័យ​ជំនះ​
និទាឃៈរដូវឆ្នាំ១៩៧៥-កំលាំងពលំវៀតណាម​បានប្រារព្ធឡើង។ ពិព័ណ៌​បាន
តាំងបង្ហាញរូបថតវត្ថុតាងឯកសារជាង២០០ដោយឆ្លុះបញ្ចាំងរាល់កំណាត់​ផ្លូវ
តស៊ូដ៏ងង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងសង្គ្រាម​ប្រឆាំង
ចក្រពត្តិអាមេរិកសង្គ្រោះជាតិ។ វរៈសេនីយ៍នាយក Phan Hong Thanh នាយក
សារៈមន្ទីយោធភូមិភាគទី៩បានឲ្យដឹងថា៖

        “ចំពោះអង្គភាពកំលាំងប្រដាប់អាវុធ យើងខ្ញុំបានទាក់ទងនិងរាយការណ៍​
ដល់ស្ថាប័ននានានៅទីក្រុង Can Tho បង្កលក្ខណៈសំរាប់កម្មាភិបាល​យុទ្ធជន​
ពិសេសគឺយុទ្ធជនថ្មីមកទស្សនា។ ទីពីរគឺដើម្បីបំរើល្អសំរាប់សកម្មភាពនានា​របស់
យុវវ័យ​ទីក្រុង Can Tho យើងខ្ញុំបានទាក់ទងជាមួយសាលានានា។ រួមជា​មួយនោះ
យើងខ្ញុំបានទាក់ទងជាមួយសម្ព័ន្ធយុវជនទីក្រុង Can Tho ដើម្បី​បង្ក​លក្ខណៈសំរាប់
សិក្សានុស្សិសនិស្សិតក៏ដូចជាសមាជិកសម្ព័ន្ធយុវជនមក​ទស្សនា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ