ពិព័រណ៍ "ផ្លូវ Truong Son - ផ្លូវជ័យជំនះ"

(VOVWORLD) -វណ្ណកម្មទាំងនេះបានរំលឹកនូវការប្រយុទ្ធយ៉ាងប្ដូផ្ដាច់នៅលើផ្លូវ Truong Son។ ហើយតាមនោះលើកតម្កើង តបស្នងសងគុណចំពោះការបូជារបស់កងទ័ព និងប្រជាជនវៀតណាម។ 
ពិព័រណ៍ ទិដ្ឋភាពនៃ ពិព័រណ៍ "ផ្លូវ Truong Son - ផ្លូវជ័យជំនះ"

នាព្រឹកថ្ងៃទី ១៦ ខែឧសភា នៅទីក្រុង Da Nang បញ្ជាកាដ្ឋានយោធភូមិភាគទី ៥ បានរៀបចំពិធីបើក ពិព័រណ៍ "ផ្លូវ Truong Son - ផ្លូវជ័យជំនះ" ដែលបានតាំង បង្ហាញរូបថតឯកសារជាង ១៨០ សន្លឹក។

រាល់រូបថតឯកសារ និងវត្ថុតាងប្រវត្តិសាស្ត្រ ដែលបាឧទ្ទេសនាមនៅក្នុង ពិព័រណ៍នេះគឺមានខ្លឹមសាខំខាន់ៗចំនួនពីរគឺ៖ "ផ្លូវ Truong Son - ផ្លូវហូជីមិញ -ផ្លូវតស៊ូប្រឆាំងចក្រពតអាមេរិក សង្គ្រោះជាតិ និង "ផ្លូវ Truong Son - ផ្លូវហូជីមិញ បន្តបេសកកម្មដ៏ត្រចះត្រចង់ក្នុងបុព្វហេតុ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ "។ វណ្ណកម្មទាំងនេះបានរំលឹកនូវការប្រយុទ្ធយ៉ាងប្ដូផ្ដាច់នៅលើផ្លូវ Truong Son។ ហើយតាមនោះលើកតម្កើង តបស្នងសងគុណចំពោះការបូជារបស់កងទ័ព និងប្រជាជនវៀតណាម។ លោក វរសេនីយ៍ឯក Tran Van Tang បានឲ្យដឹងថា៖

“ទោះបីជាសង្គ្រាមបានកង្លងផុតទៅហើយក៏ដោយ ប៉ុន្តែកងទ័ព Truong Son ដែលរស់រានមានជីវិតគឺនៅតែនឹករលឹកដល់គ្រាតស៊ូសង្គ្រោះប្រទេសជាតិ។ យើងខ្ញុំជឿជាក់ថា កងទ័ព Truong Son ផ្លូវ Truong Son និង ឆន្ទៈ Truong Son នៅតែស្ថិតស្ថិជាមួយប្រវត្តិសាស្ត្រជាតិជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ