ពិព័រណ៌ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៨បានប្រារព្ធនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ

(VOVWORLD) -ក្រោមប្រធានបទ “មិត្តភាព-សហប្រតិបត្តិការនិងអភិវឌ្ឍន៍” ពិព័រណ៌ពាណិជ្ជកម្ម វៀតណាម-ឡាវឆ្នាំ២០១៨ បានប្រារព្ធនារសៀលថ្ងៃទី៣០មិថុនានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ ចូលរួមក្នុងព្រឹត្តិការណ៍នេះមានវត្តមានតំណាងក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ វៀតណាមនិងឡាវ រួមទាំងប្រជាជនច្រើនកុះករចូលរួមទស្សនានិងទិញទំនិញទៀតផង។

អញ្ជើញចូលរួមក្នុងពិធីបើក ឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ៖

        “ពិព័រណ៍នេះជាព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពោរពេញទៅដោយអត្ថន័យដែលរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រជាជនទាំងពីរវៀតណាមនិងឡាវ ផល និងជាឱកាសសម្រាប់សហគ្រាសវៀតណាមនិយាយរួមនិងសហគ្រាសខាងកងទ័ពនិយាយដោយឡែក ស្វែងរកអតិថិជនមានសក្កានុភាពនិងដៃគូពាណិជ្ជកម្មផង។ ជាពិសេស បើកទូលាយទំនាក់ទំនងពាណិជ្ជគម្មជាមួយសហគ្រាសនានារបស់ឡាវ  សំដៅជម្រុញការនាំចេញផលិត ផល សេវាកម្ម និងទេសចរណ៍ទៅក្នុងទីផ្សារឡាវនិងបណ្តាប្រទេសអាស៊ាន”។

        ពិព័រណ៍នេះនឹងបញ្ចាប់នាថ្ងៃទី២កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ