ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្តីពីវិស័យការពារជាតិនិងសន្តិសុខវៀតណាមឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ

(VOVWORLD) - ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្តីពីកិច្ចការពារនិងសន្តិសុខវៀតណាមឆ្នាំ២០២០ (VIDSE 2020) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម ក្រសួងនគរបាលវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម- ពិព័រណ៍អន្ដរជាតិហាណូយ (HADIFA) និងក្រុមហ៊ុន Clarion Events (ចក្រភពអង់គ្លេស)។ 
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្តីពីវិស័យការពារជាតិនិងសន្តិសុខវៀតណាមឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ - ảnh 1 សន្និសីទកាសែតស្តីពីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើវិស័យការពារនិងសន្តិសុខវៀតណាមឆ្នាំ២០២០ (VIDSE 2020)

នេះគឺជាពត៌មានពីគណៈកម្មាធិការរៀបចំពិព័រណ៍ដែលបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែកក្កដានៅទីក្រុងហាណូយ។ ពិព័រណ៍ VIDSE 2020 នឹងផ្តោតលើវិស័យឧស្សាហកម្មការពារជាតិ - សន្តិសុខ ដែលប្រមូលផ្តុំក្រុមហ៊ុនផ្តល់សេវាកម្មរាប់រយអង្គភាព និងឧបករណ៍ទំនើបៗ ដើម្បីបើកឱកាសសំរាប់អង្គភាពអាជីវកម្មនិងក្រុមហ៊ុនសាជីវកម្មក្នុងស្រុកនិងបរទេសអាចស្វែងរក និងពង្រីកសមត្ថភាពផ្នែកពាណិជ្ជកម្ម និងឆ្លើយតបនឹងតម្រូវការការពារប្រទេសនិងសន្តិសុខរបស់វៀតណាមផងដែរ។ នេះនឹងជាឱកាសដ៏ល្អសម្រាប់វិស័យឧស្សាហកម្មការពារជាតិ-សន្តិសុខ ដើម្បីសិក្សាអំពីឧបករណ៍ និងដំណោះស្រាយទំនើបៗរបស់ពិភពលោក ក៏ដូចជាផ្តល់ឱកាសសម្រាប់អ្នកផ្គត់ផ្គង់និងភាគីវៀតណាមអាចផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ