ពិព័រណ៍រូបថតនិងខ្សែភាពយន្តយកការណ៍-ឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម

(VOVWORLD) - ពិព័រណ៍រូបថតនិងខ្សែភាពយន្តយកការណ៍-ឯកសារក្នុងសហគមន៍ អាស៊ានបានប្រារព្ធនាយប់ថ្ងៃទី៩ មិថុនា នៅទីក្រុង Thanh Hoa ភាគកណ្ដាល វៀតណាម។
ពិព័រណ៍រូបថតនិងខ្សែភាពយន្តយកការណ៍-ឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម - ảnh 1 បណ្ដាវណ្ណកម្មឆ្លុះបញ្ចាំងអំពីភាពស្រស់ស្អាតរបស់ទឹកដី មនុស្ស វប្បធម៌ ប្រពៃណីនៅប្រទេសអាស៊ាននានា
(VOVworld) - ពិព័រណ៍រូបថតនិងខ្សែភាពយន្តយកការណ៍-ឯកសារក្នុងសហគមន៍ អាស៊ានបានប្រារព្ធនាយប់ថ្ងៃទី៩ មិថុនា នៅទីក្រុង Thanh Hoa ភាគកណ្ដាល វៀតណាម។នេះជាសកម្មភាពមួយសំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវា បង្កើតអាស៊ាននិងលើកទី២២ទិវាវៀតណាមចូលរួមអាស៊ាន។ពិព័រណ៍នេះឧទ្ទេសនាមជាមួយទស្សនិកជននូវរូបថតចំនួន៣០០ផ្ទាំងនិងខ្សែភាពយន្តយកការណ៍-ឯកសារជិត៦០ខ្សែ ដែលឆ្លុះបញ្ចាំងភាពស្រស់ស្អាតរបស់ទឹកដី មនុស្ស វប្បធម៌ ប្រពៃណីនៅប្រទេសអាស៊ាននានា និងកិច្ចការពារបរិស្ថាន ទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុក្នុងសហគមន៍អាស៊ានផងដែរ។ ពិព័រណ៍នេះនឹងបើកទ្វារដល់ថ្ងៃទី១២ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ