ពិព័រណ៍រូបថតនិងភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម

(VOVWORLD) -នារាត្រីថ្ងៃទី ១៦ វិច្ឆិកា នៅ មជ្ឈមណ្ឌលវប្បធម៌ខេត្ត Ninh Thuan ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តិទៅពិធីបើក ពិព័រណ៍រូបថតនិងភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម។
ពិព័រណ៍រូបថតនិងភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម - ảnh 1ពិព័រណ៍រូបថតនិងភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម 

នារាត្រីថ្ងៃទី ១៦ វិច្ឆិកា នៅ មជ្ឈមណ្ឌលវប្បធម៌ខេត្ត Ninh Thuan ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តិទៅពិធីបើក ពិព័រណ៍រូបថតនិងភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅ វៀតណាម។

ពិព័រណ៍នេះបានឧទ្ទេសនាមដល់ទស្សនិកជននូវវណ្ណកម្មរូបថតជាង ៣០០ និងភាពយន្តឯកសារជិត ៦០ ដែលឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រនៃមហោស្រពអន្តរជាតិរូបថត ភាពយន្តឯកសារអំពីទឹកដី មនុស្សក្នុងសហគមន៍អាស៊ានឆ្នាំ ២០១០ (ឆ្នាំ២០១០ វៀតណាមជាប្រធានអាស៊ាន) មហោស្រពរូបថត ភាពយន្តឯកសារអំពីកិច្ចការពារបរិស្ថាន បម្រែបម្រួលអាកាសធាតុក្នុងសហគមន៍អាស៊ាន ឆ្នាំ ២០១៣ និងមហោស្រពរូបថត ភាពយន្តឯកសារអំពីបណ្ដាជនជាតិក្នុងសហគមន៍អាស៊ានឆ្នាំ ២០១៥ ដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយរៀបចំឡើង។

បណ្ដាវណ្ណកម្មនៅក្នុងពិព័រណ៍នេះបានឆ្លុះបញ្ចាំងពីភាពស្រស់បំព្រងនៃទឹកដី មនុស្ស នៃបណ្ដាប្រទេសអាស៊ាន វប្បធម៌ប្រពៃណីនៃបណ្ដាប្រទេសអាស៊ាន កិច្ចការពារបរិស្ថាន និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ