ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម”

ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម” ក្នុងក្របខ័ណ្ឌ “បណ្ដាថ្ងៃវប្បធម៌ឡាវនៅវៀតណាម” នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ កក្កដា នៅមជ្ឃមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀតណាម។ ពិព័រណ៍នឹងបង្ហាញរូបភាព ចំនួន
៦០ ច្បាប់ ដែលឧទ្ទេសនាមអំពីប្រទេសឡាវល្អស្អាត ប្រជាជនឡាវស្និទ្ធស្នាលនិងទំនាក់
ទំនងសហប្រតិបត្តិការមិត្តភាពស្មោះត្រង់ រវាងប្រទេសទាំង ២ ឡាវ–វៀតណាម។ ទន្ទឹម
គ្នាជាមួយ “បណ្ដាថ្ងៃវប្បធម៌ឡាវនៅវៀតណាម” នៅឡាវក៏បាន ប្រព្រឹត្តទៅ “បណ្ដា
ថ្ងៃវប្បធម៌វៀតណាមនៅឡាវ”។ នេះគឺជាសកម្មភាពរំលឹកខួប អនុស្សារវរីយ៍នានា “ឆ្នាំសាមគ្គីភាពមិត្តភាព វៀតណាម–ឡាវ ២០១២” រំលឹកខួប អនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ ១៩៦២ – ឆ្នាំ ២០១២) និង លើកទី ៣៥ ទិវាចុះហត្ថ
លេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម–ឡាវ (ឆ្នាំ ១៩៧៧ – ឆ្នាំ
២០១២)។ ក្នុងឱកាសនេះ នៅទីក្រុងហាណូយក៏នឹងប្រព្រឹត្តទៅសកម្មភាពរំលឹកខួប
អនុស្សារវរីយ៍ជាច្រើន ផងដែរ៕

ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម”  - ảnh 1
ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម” (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ