ពិព័រណ៍សៀវភៅ "រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម"

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែសីហា នៅទីក្រុងហាណូយ នាយកដ្ឋាន បោះពុម្ពផ្សាយ បានសហការជាមួយនាយកដ្ឋានសារព័ត៌មាននិងបោះពុម្ពផ្សាយ នៃបណ្ណាល័យជាតិវៀតណាមរៀបចំ ការតាំងពិព័រណ៍អនឡាញ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែកញ្ញា។
ពិព័រណ៍សៀវភៅ ពិព័រណ៍សៀវភៅ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម” (រូបថត៖ thanhuytphcm.vn)

ការតាំងពិព័រណ៍នេះបានដាក់តាំងបង្ហាញ នូវឯកសារជាង ១០០០ ច្បាប់អំពីសៀវភៅ រូបថត វីដេអូ និងសម្រាំងតែមរបស់អង្គភាពបោះពុម្ភផ្សាយជាង ៥០។ អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍បានសង្កត់ធ្ងន់ថា៖ “តាមរយៈការតាំងពិព័រណ៍ និងឧទ្ទេសនាមសៀវភៅ ឯកសារនៅឯពិព័រណ៍សៀវភៅ រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ ក្រសួងព័ត៌មាននិងទូគមនាគមន៍មានគោលបំណងចង់ចូលរួមចំណែកអប់រំប្រពៃណីបដិវត្ត ព្រមទាំង បញ្ជាក់នូវជំនឿរបស់ប្រជាជនអំពីតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងមាគ៌ាឈានទៅរកសង្គមនិយមដែលលោកប្រធានហូជីមិញបានជ្រើសរើស។ ទន្ទឹមនឹងនេះ អះអាងនូវការចូលរួមចំណែករបស់ផ្នែកបោះពុម្ភផ្សាយវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ