ពិព័រណ៍អន្តរជាតិអំពីប្រភពផ្គត់ផ្គង់ទំនិញវៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលី

(VOVWORLD) - អាជីវកម្មវៀតណាមប្រមាណ៣០០អង្គភាព បានចូលរួមផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ www.onlineworldexpo.com។ 
ពិព័រណ៍អន្តរជាតិអំពីប្រភពផ្គត់ផ្គង់ទំនិញវៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលី - ảnh 1ស្តង់ដាក់តាំងបង្ហាញប្រភពផ្គត់ផ្គង់ទំនិញវៀតណាមផ្នែកសម្ភារៈសំណង់និងការតុបតែងគេហដ្ឋាន។ 

ចាប់ពីថ្ងៃទី១៧ ធ្នូ ដល់ចុងខែធ្នូ សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលី បានរៀបចំពិព័រណ៍អនឡាញអំពីប្រភពផ្គត់ផ្គង់ទំនិញវៀតណាម ដោយទាក់ទាញ ការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលីយ៉ាងច្រើនកុះករ។ អាជីវកម្មវៀតណាមប្រមាណ៣០០អង្គភាព បានចូលរួមផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ www.onlineworldexpo.com។ អាជីវកម្មនីមួយៗមានស្តង់ដាក់តាំងបង្ហាញទំនិញដោយឡែកមួយកន្លែង ដើម្បីជួយដៃគូស្វែងរកផលិតផលឲ្យបានរហ័ស ព្រមទាំងមានផ្នែកបទបង្ហាញសម្រាប់អាជីវកម្មណែនាំអំពីផលិតផលរបស់ខ្លួនផងដែរ។ នេះជាពិព័រណ៍ប្រភពផ្គត់ផ្គង់ទំនិញតាមអនឡាញទ្រង់ទ្រាយធំដែលត្រូវបានរៀបចំឡើងក្នុងបំណងតភ្ជាប់អាជីវកម្មវៀតណាមជាមួយដៃគូនានានៅអូស្ត្រាលីនិងប្រទេសផ្សេងៗលើពិភពលោក។ នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍ឯកទេសចំនួន ៥ ស្ដីពីសម្ភារៈសំណង់និងការតុបតែងគេហដ្ឋាន កសិផល-ជលផល វាយនភណ្ឌនិងស្បែកជើង សុខាភិបាល និងការតាំងពិព័រណ៍ដោយឡែកមួយសម្រាប់អាជីវកម្មនៅភាគកណ្ដាលវៀតណាម សំដៅជួយអាជីវកម្មនៅតំបន់នេះស្វែងរកដៃគូថ្មីៗ និងបង្កើតកម្លាំងចលករដល់ការស្ដារផលិតកម្មឡើងវិញក្រោយពីគ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ