ពិភពលោកកត់ត្រាជាង ៥៨ លានករណីឆ្លងជំងឺ Covid-១៩

(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ៖០០ ព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមានអ្នកជម្ងឺ COVID-១៩ ចំនួន ៥៨.៤៦៨.៨០១ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ ១.៣៨៥.៧១៧ នាក់។
ពិភពលោកកត់ត្រាជាង ៥៨ លានករណីឆ្លងជំងឺ Covid-១៩ - ảnh 1 បញ្ជូនអ្នកជំងឺ COVID-១៩ ទៅមន្ទីរពេទ្យនៅតូរ៉ុនតូប្រទេសកាណាដាថ្ងៃទី ១១ ខែវិច្ឆិកា ។ (រូបថត៖ THX / TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងចំនួន ១ / ៥ នៃចំនួនអ្នលឆ្លងជំងសររុបនៅទូទាំងពិភពលោក (ពោលគឺច្រើនជាង ១២ លានករណី) និងមានអ្នកស្លាប់ចំនួន ២៦១.៧៦០ នាក់។

នៅពីក្រោយសហរដ្ឋអាមេរិកគឺជាប្រទេសឥណ្ឌាដែលមានករណីឆ្លងជម្ងឺជិត ៩.១០០.០០០ ករណី និងមានអ្នកស្លាប់ចំនួន ១៣៣.២៦៣ នាក់។ រីឯប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានចំនួនអ្នកឆ្លងជាង ៦.០៥២ .០០០ នាក់និងមានអ្នកស្លាប់ ចំនួន ១៦៩.០១៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ