ពិភពលោកគ្រោងបង្កើតសម្ព័ន្ធភាពលុបបំបាត់ការជួយឧបត្ថម្ភសម្រាប់ឥន្ធនៈហ្វូស៊ីល

(VOVWORLD) - មុនពេលប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលអាកាសធាតុនៃអង្គការសហប្រជាជាតិ - COP 28 ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១២ ធ្នូនៅទីក្រុងឌូបៃ (អេមីរ៉ាតអារ៉ាប់រួម UAE) ។
ពិភពលោកគ្រោងបង្កើតសម្ព័ន្ធភាពលុបបំបាត់ការជួយឧបត្ថម្ភសម្រាប់ឥន្ធនៈហ្វូស៊ីល  - ảnh 1អតីតរដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra ។ រូបថត៖ EU

ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិជាច្រើន ដែលចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីថាមពល និងអាកាសធាតុកាលពីថ្ងៃទី ២ ខែតុលា នៅទីក្រុងម៉ាឌ្រីដ (អេស្ប៉ាញ) បានគាំទ្រគំនិតផ្ដូចផ្ដើមបង្កើតសម្ព័ន្ធភាពអន្តរជាតិ ដើម្បីលប់បំបាត់រាល់ទម្រង់ជួយឧបត្ថម្ភសម្រាប់ឥន្ធនៈហ្វូស៊ីល ជាប្រភេទថាមពលដែលត្រូវបានចាត់ទុកថា ជាមូលហេតុស្នូលបណ្ដាលឲ្យពិភពលោកឡើងកំដៅ។

គំនិតផ្ដួចផ្ដើមអំពីការបង្កើតសម្ព័ន្ធភាពអន្តរជាតិ ដើម្បីលុបបំបាត់រាល់ទម្រង់ជួយឧបត្ថម្ភ និងផ្ដល់អនុគ្រោះពន្ធសម្រាប់ឥន្ធនៈហ្វូស៊ីលត្រូវបានរដ្ឋមន្ត្រីអាកាសធាតុហូឡង់ លោក Rob Jetten លើកសំណើ។ លោក Jetten បានឲ្យដឹងថា រដ្ឋាភិបាលហូឡង់នឹងធ្វើចលនាយ៉ាងសកម្ម ឲ្យសម្ព័ន្ធភាពនវចេញជារូបរាងនាប៉ុន្មានសប្តាហ៍ខាងមុខឲ្យបានឆាប់ៗ មុនពេលប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលអាកាសធាតុនៃអង្គការសហប្រជាជាតិ - COP 28 ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១២ ធ្នូនៅទីក្រុងឌូបៃ (អេមីរ៉ាតអារ៉ាប់រួម UAE) ។

សំណើនេះទទួលការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងកិច្ចប្រជុំ។  នាយកប្រតិបត្តិ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានចាត់ទុកថា ការបង្កើតផែនការយ៉ាងច្បាស់លាស់ ដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល គឺជាលក្ខខណ្ឌ ១ ក្នុងចំណោមលក្ខខណ្ឌទាំង ៥ ដែលកំណត់ថាតើកិច្ចប្រជុំកំពូល COP 28 នាពេលខាងមុខនឹងទទួលបានជោគជ័យដែរឬអត់។ លក្ខខណ្ឌដែលនៅសេសសល់គឺ ការកើនឡើង ៣ ដងនៃការវិនិយោគលើថាមពលកកើតឡើងវិញ ការបង្កើនទ្វេដងនៃប្រសិទ្ធភាពប្រើប្រាស់ថាមពល  ការកាត់បន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកសាងយន្តការជួយឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ថាមពលបៃតងនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលថាមពល និងអាកាសធាតុនៅទីក្រុងម៉ាឌ្រីដ ប្រធាន COP 28 ព្រះអង្គម្ចាស់ Al Jaber របស់ UAE បានឲ្យដឹងថា បច្ចុប្បន្ននេះ មានសម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នប្រមាណ ២០ បានបង្ហាញពីការគាំទ្រចំពោះគោលដៅពិភពលោកសម្រេចបានអព្យាក្រឹតភាពកាបូននាឆ្នាំ ២០៥០ ហើយសម្ព័ន្ធក្រុមហ៊ុនទាំងនេះក៏បានសន្យាកាត់បន្ថយការបំភាយឧស្ម័នមេតានទាំងអស់នាឆ្នាំ ២០៣០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ