ពិភពលោកជូនដំណើរលាចាកលោកនាយឧត្តមសេនីVo Nguyen Giap

(VOVworld)-នាថ្ងៃទី១០តុលា ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តបារំាង បក្សកុម្មុយ​និស្ត
ជីលី ប្រធានាធិបតីជីលី ព្រឹទ្ធសភាកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា នឹងថ្នាក់ ដឹកនាំ
ជាច្រើនរូបទៀត បានផ្ញើរសាទូរលេខរំលែកទុក្ខ ទៅកាន់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋ
សភា និងរដ្ឋាភិបាលវៀតណាម។ ខ្លឹមសារនៃសារទូរលេខទាំងនេះ សុទ្ធ តែ
សម្តែងការឈឺចាប់ដ៏ធំធែងចំពោះប្រជាជនវៀតណាម និងអះអាងថា ទោះបីជា
នាយឧត្តមនេនីយ៌ Vo Nguyen Giap បានលាចាកលោកទៅហើយក្តីប៉ុន្តែដំបូន្មាន
របស់លោកនឹងគ្មានពេលណាសាបសូន្យឡើយ ហើយនៅបំភ្លឺ ជាប់ជានិច្ចក្នុង
អារម្មណ៌របស់ប្រជាជនពិភពលោកទាំងមូល។

        នាថ្ងៃទី១១តុលា ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានសម្រេចរួចរាល់
ការងារ ត្រៀមរៀបចំពិធីគោរពវិញ្ញានក័្ខន្ធនាយឧត្តមសេនីយ៌ Vo Nguyen Giap
នៅឡាវ បំពេញតាមបំណងប្រាថ្នារបស់សហគមជនវៀតណាមដែលកំពុងរស់
នៅនិងសិក្សានៅឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ