ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ជាង ៤៥៨លាននាក់​

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៤ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៥៨ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦.០៦ លាននាក់។
ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ជាង ៤៥៨លាននាក់​ - ảnh 1ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅឥណ្ឌា។ (រូបថត៖  AFP/TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដែលរហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងជំងឺជិត ៨១,២ លាននាក់ និងករណីស្លាប់មានចំនួនជិត ៩៩៤,០០០ នាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានបរិមាណអ្នកឆ្លងជំងឺ កូវីដ-១៩ ច្រើនជាងគេនោះ ប្រទេសចំនួន ៧ ដែលនៅសេសសល់ គឺបណ្តាប្រទេសអឺរ៉ុប រួមមាន បារាំង អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ តួកគី អ៊ីតាលី និងអេស្ប៉ាញ៕

   

ប្រតិកម្មទៅវិញ

ផ្សេងៗ