ពិភពលោកពង្រឹងសន្តិសុខក្នុងបុណ្យណូអែល

(VOVWORLD) - បរិយាកាសបុណ្យណូអែលកំពុងរីករាលដាលលើទូទាំងពិភពលោក។ ក្នុង ឱកាសនេះ ប្រទេសជាច្រើនបានអនុវត្តវិធានការសន្តិសុខពិសេសសំដៅធានា សុវត្ថិភាពសំរាប់បុណ្យណូអែល។
ពិភពលោកពង្រឹងសន្តិសុខក្នុងបុណ្យណូអែល - ảnh 1 កម្លាំងសន្តិសុខនៅប៉ារីសត្រូវបានបង្កើនក្រោយពីករណីភេរវកម្មបង្ហូរឈាមជាច្រើនលើក (រូបថត៖ tvnz.co.nz)

នៅឥណ្ឌូនេស៊ី សន្តិសុខត្រូវបានពង្រឹងនៅព្រះវិហារនិងកន្លែងទេសចរណ៍។ មជ្ឈដ្ឋានមន្ត្រីឥណ្ឌូនេស៊ីជូនដំណឹងថា ប្រទេសនេះបានដាក់ពង្រាយបុគ្គលិក ចំនួន១៨ហ្មឺននាក់មុននឹងបុណ្យណូអែលនិងចូលឆ្នាំថ្មីសកល។

        នៅប្រទេសអឺរ៉ុបជាច្រើន សន្តិសុខក៏ត្រូវបានរឹតបន្តឹងដែរ។ នៅអាល្លឺម៉ង់ កម្លាំងសន្តិសុខនិងរបាំងការពារត្រូវបានរៀបចំឡើងនៅ ផ្សារណូអែលទាំង ២៦០០កន្លែងដែលបើកទ្វារចាប់ពីចុងខែវិច្ឆិកាមក។

        រដ្ឋអំណាចអង់គ្លេសក៏បំពេញបន្ថែមវិធានការសន្តិសុខ បង្កើនកម្លាំងប៉ូលីស ប្រដាប់អាវុធដើម្បីការពារផ្សារណូអែលផងដែរ។ ក្នុងពេលនោះ ប្រធានាធិបតី បារាំងលោក Emmanuel Macron បានអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម ដោយការសន្យាវាយបរាជ័យក្រុមជ្រុលនិយមនានា នៅ Sahel។

        ប្រទេសអាមេរិកក៏បានអនុវត្តវិធានការសន្តិសុខពិសេសជាច្រើនផងដែរ ដើម្បីមិនត្រឹមតែទប់ទល់នឹងគ្រោះអាសន្នភេរវកម្មប៉ុណ្ណោះទេ ថែមទាំងចំពោះស្ថានភាព អំពើហឹង្សាដោយកាំភ្លើងក្នុងប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ