ពិភពលោកពន្លឿនសកម្មភាព​ជួយ​សង្គ្រោះ​នៅ​អាហ្វហ្គានីស្ថានបន្ទាប់ពីគ្រោះ​រញ្ជួយដី

(VOVWORLD) - សកម្មភាពជួយសង្គ្រោះអន្តរជាតិត្រូវបានចាប់ផ្តើមដាក់ពង្រាយដើម្បីជួយជនរងគ្រោះនិងដោះស្រាយផលវិបាកនៃការរញ្ជួយដីកាលពីថ្ងៃទី ៧ ខែតុលា នៅប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្សជាង ២.៥០០នាក់។
ពិភពលោកពន្លឿនសកម្មភាព​ជួយ​សង្គ្រោះ​នៅ​អាហ្វហ្គានីស្ថានបន្ទាប់ពីគ្រោះ​រញ្ជួយដី - ảnh 1ជនរងគ្រោះដែលបាត់បង់ផ្ទះសម្បែងបន្ទាប់ពីគ្រោះរញ្ជួយដីនៅខេត្ត Herat ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៧ ខែតុលា។ រូបថត៖ THX/TTXVN

នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃទី ៩ ខែតុលា អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ កំពុងរៀបចំផែនការជាបន្ទាន់ដើម្បីសម្របសម្រួល និងដាក់ពង្រាយក្រុមជួយសង្គ្រោះទៅដល់កន្លែងកើតហេតុនៅអាហ្វហ្គានីស្ថាន។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបញ្ជូនឧបករណ៍អនាម័យចំនួន ១០.០០០ឈុត ឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារចំនួន ៥.០០០ ឈុត សម្លៀកបំពាក់រដូវរងាចំនួន ១.៥០០ឈុត និងភួយ ១.០០០ក្រណាត់ ជាមួយសម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើនទៀតទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។

ពិភពលោកពន្លឿនសកម្មភាព​ជួយ​សង្គ្រោះ​នៅ​អាហ្វហ្គានីស្ថានបន្ទាប់ពីគ្រោះ​រញ្ជួយដី - ảnh 2កុមារម្នាក់ដែលបានស្លាប់ត្រូវបានទាញចេញពីគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដី។ រូបថត៖ Reuters

ក្រៅពី UN ប្រទេសមួយចំនួនក៏បានផ្តល់ជំនួយដល់អាហ្វហ្គានីស្ថានផងដែរ។ កាកបាទក្រហមចិនកាលពីថ្ងៃទី ៨ ខែតុលា បានសម្រេចផ្តល់ជំនួយប្រមាណ ២០០.០០០ ដុល្លារអាមេរិកដល់អឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលកាតាក៏បានប្រកាសពីការត្រៀមខ្លួនជួយឧបត្ថម្ភ ខណៈដែលប៉ាគីស្ថាន និងអ៊ីរ៉ង់បានស្នើឱ្យបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ទីតាំងរញ្ជួយដីក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក Arshad Malik នាយកប្រចាំប្រទេសអាហ្វហ្គានីស្ថាននៃអង្គការ “ឧបត្ថម្ភកុមារ” បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្នគឺពិបាកពិសេសសម្រាប់កុមារ៖ “កុមារគឺងាយរងគ្រោះណាស់។ ប្រជាជនជាង ៩ពាន់គ្រួសារ បានបាត់បង់ផ្ទះសម្បែងដោយសារគ្រោះរញ្ជួយដី។ កុមាររាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះសម្បែង ហើយកំពុងត្រូវការទីជំរក ស្បៀងអាហារនិងជំនួយផ្សេងៗទៀតជាបន្ទាន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ