ពិភពលោកមានច្រើនជាង ១៨២.៥ លានករណីឆ្លងកូវីដ-១៩

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែមិថុនា ពិភពលោកបានរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ច្រើនជាង ១៨២.៥ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៣.៩ លាននាក់បានស្លាប់។ 

ស្ថានភាពរាតត្បាតនៅលើពិភពលោកកាន់តែមានភាពស្មុគស្មាញ ជាមួយនឹងចំនួនករណីឆ្លងវីរុស បម្លែងថ្មី Delta (ត្រូវបានគេរកឃើញមុនគេក្នុងប្រទេសឥណ្ឌា) កើនឡើងយ៉ាងខ្លាំង។

នៅសហរដ្ឋអាមេរិក មន្រ្តីព្រមានថា វីរុសបម្លែងថ្មី Delta អាចក្លាយទៅជាវីរុសប្រចាំ នៅក្នុងប្រទេសនេះ នៅពេលដែល វាកំពុងបន្តរីករាលដាលយ៉ាងខ្លាំងហើយឥឡូវនេះមានចំនួន ៣៥,៦% នៃករណីក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

នៅទ្វីបអាស៊ីប្រទេសកម្ពុជារហូតមកដល់ពេលនេះបានរកឃើញការឆ្លងវីរុសបម្លែងថ្មី Delta ចំនួន ២២ ករណី។ ទន្ទឹមនឹងនេះដែរ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) បានព្រមានថា ការកើនឡើងនូវចំនួនករណីឆ្លងថ្មីកូវីដ ១៩ កំពុងជំរុញប្រទេសឥណ្ឌូនេស៊ីនៅជិតនឹង មាត់ជ្រោះសោកនាដកម្ន ខណៈពេលដែលវីរុស Delta បានរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះដែលហួសពីសមត្ថភាពរបស់មន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ