ពិភពលោកមានអ្នកស្លាប់ជាង ២០ ម៉ឺននាក់ ដោយសារជំងឺរាតត្បាត Covid-19

(VOVWORLD) - គិតត្រឹមថ្ងៃទី ២៦ ខែមេសា ជំងឺរាតត្បាត Covid-19 បានឆ្លងរាល់ដាលដល់ប្រទេស និងដែនដីចំនួន ២១០ នៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺជាង ២,៩ លាននាក់ និង ២៣០ ០០០ នាក់ស្លាប់។
ពិភពលោកមានអ្នកស្លាប់ជាង ២០ ម៉ឺននាក់ ដោយសារជំងឺរាតត្បាត Covid-19 - ảnh 1 រថយន្តដឹកអ្នកជំងឺមួយគ្រឿង

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែមេសា ជំងឺរាតត្បាត Covid-19 បានឆ្លងរាល់ដាលដល់ប្រទេស និងដែនដីចំនួន ២១០ នៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺជាង ២,៩ លាននាក់ និង ២៣០ ០០០ នាក់ស្លាប់។ សហរដ្ឋអាមេរិក បន្តជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក ពោលគឺមានអ្នកឆ្លងជំងឺជាង ៥៤.០០០ នាក់ ក្នុងចំណោមកណរីឆ្លងជំងឺសុប ៩៦០.០០០ នាក់។ អ៊ីតាលីជាប់ចំណាត់ថ្នាក់លេខ ២ អំពីករណីស្លាប់។ បន្ទាប់មកគឺអេស្ប៉ាញ បារាំង និងចក្រភពអង់គ្លេស។

អឺរ៉ុបគឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ពោលគឺនាបច្ចុប្បន្ននេះ អឺរ៉ុបបានរកឃើញករណីឆ្លងជំងឺសរុបជាង ១,២ លាននាក់ ហើយមាន ១២០ ០០០ នាក់ស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ចិនដីគោកមិនរកឃើញករណីឆ្លងជំងឺណាមួយឡើយ។ នៅអាស៊ីអាគ្នេយ៍វិញ សឹង្ហបូរីនៅតែនាំមុខគេអំពីករណីឆ្លងជំងឺ។ នៅម៉ិកស៊ិកវិញ នាបច្ចុប្បន្ននេះ មានបុគ្គលិកពេទ្យជាង ១៩០០ នាក់បានឆ្លងជំងឺ។ រដ្ឋាភិបាលបានអំពាវនាវដល់គ្រូពេទ្យចូលនិវត្តន៍ ឲ្យរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ