ព្យុងយ៉ាង់កសាងបណ្ដាអង្គភាពកាំភ្លើងធំនៅកោះព្រំដែន


ព្យុងយ៉ាង់កសាងបណ្ដាអង្គភាពកាំភ្លើងធំនៅកោះព្រំដែន - ảnh 1
ព្យុងយ៉ាង់កសាងបណ្ដាអង្គភាពកាំភ្លើងធំនៅកោះព្រំដែន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ ឧសភា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងកសាងបណ្ដាអង្គភាពកាំភ្លើងធំនៅកោះគ្មាន មនុស្សរស់នៅដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីតំបន់ខ្សែព្រំដែនរវាង កូរ៉េទាំង
២ ភាគប៉ុណ្ណោះ។ ថ្លែងមតិនៅសន្និសីទកាសែតមួយ អ្នកនាំពាក្យ ក្រសួងការពារ
ជាតិកូរ៉េខាងត្បូង លោក Kim Min-seok បានឲ្យដឹងថា៖ ព្យុងយ៉ាងកំពុងកសាង
អង្គភាពកាំភ្លើងធំនៅកោះ Gal ប៉ែកខាងជើងតំបន់ខ្សែព្រំដែនជាមួយកូរ៉េខាង
ត្បូង។ ការកសាងនេះអាចគំរាមកំហែងសកម្មភាពនៃកងទ័ពកូរ៉េខាងត្បូងនៅ
តំបន់ ព្រំដែនប៉ែកខាងជើង (NLL)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ