ព្យុងយ៉ាងនឹងដកកម្មករទាំងអស់ចេញពីមណ្ឌលឧស្សាហកម្មរួម Keasong

(VOVworld) – នាថ្ងៃទី ៨ មេសា ទីភ្នាក់ងារសារព័ត៌មាន ស.ប.ប.ក. (KCNA) បានដក់
ស្រងសេចក្តីថ្លែងការរបស់លេខាមជ្ឃឹមបក្សពលករ ស.ប.ប.ក. លោក Kim Yang Gon
ប្រកាសថា៖ ព្យុងយ៉ាងនឹងដកកម្មករទាំងអស់ចេញពី មណ្ឌលឧស្សាហកម្មរួម Keasong
។ សេចក្តីថ្លែងការនេះក៏បានលើកច្បាស់ថា៖ ព្យុងយ៉ាងនឹងពិនិត្យមើលស្ថានភាពដើម្បី
គួអនុញ្ញាតឲ្យមណ្ឌលឧស្សាហកម្មនេះបន្ត ឬ បញ្ឈប់សកម្មភាពនិងបំរែបំរួលនាពេល
ខាងមុខចំណុះទៅលើកាយវិការរបស់រដ្ឋអំណាចកូរ៉េខាងត្បូងទាំងស្រុង។

ក្នុងពេលនោះ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេសកូរ៉េខាងត្បូងបាន អះអាងថា៖ គ្មានសញ្ញាថ្មីណាមួយឲ្យឃើញថា៖ ព្យុងយ៉ាងកំពុងរៀបចំដំណើរ​ការសកល្បងនុយក្លេអ៊ែរ
លើកទី ៤ នៅឡើយ។ តាមអ្នកនាំពាក្យនៃក្រសួង ការពារប្រទេសកូរ៉េខាងត្បូង លោក Kim
Min-Seok បានឲ្យដឹងថា៖ ទោះបីជា សកម្មភាពនៅទីកន្លែងដំណើរការសាកលក្បងនុយក្លេ
អ៊ែរ Punggye-ri របស់ ស.ប.ប.ក. នៅតែប្រព្រឹត្តទៅធម្មតា។

ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ៨ មេសា ថ្លែងមតិចំពោះមុខមជ្ឃដ្ឋានអ្នកសារ
ព័ត៌មាននៅទីក្រុង Hague (ហូឡង)​ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានដាស់តឿនព្យុងយ៉ាងអត់ធ្មត់“រាល់កាយវិការដែលធ្វើឲ្យភាពតានតឹង លើឧបទ្វីប
កូរ៉េកើនឡើងថែមទៀត”។ ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគាំទ្រសេចក្តីសម្រេចបញ្ឈប់ការសាកល្បងកាំជ្រួចរបស់​អាមេរិក សំដៅជៀស
វាងភាពតានតឹងជាមួយ ស.ប.ប.ក. ឡើងជណ្តើរ៕

ព្យុងយ៉ាងនឹងដកកម្មករទាំងអស់ចេញពីមណ្ឌលឧស្សាហកម្មរួម Keasong - ảnh 1
ព្យុងយ៉ាងនឹងដកកម្មករទាំងអស់ចេញពី មណ្ឌលឧស្សាហកម្មរួម Keasong ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ