ព្យុងយ៉ាងអនុញ្ញាឲ្យត្តគណៈប្រតិភូអន្តរជាតិទៅបំពេញទស្សនកិច្ចនៅមណ្ឌល Kaesong

ព្យុងយ៉ាងអនុញ្ញាឲ្យត្តគណៈប្រតិភូអន្តរជាតិទៅបំពេញទស្សនកិច្ចនៅមណ្ឌល Kaesong - ảnh 1
គណៈប្រតិភូអន្តរជាតិរួមមានសមាជិកចំនួន ៣០ នាក់ នឹងទៅដំណើរទស្សនកិច្ចនៅ
មណ្ឌលឧស្សាហកម្មរួម Kaesong នាថ្ងៃទី ១៩ ធ្នូ ខាងមុខ។ (Image: Vietnam+)

(VOVworld) – តាមគំរោង គណៈប្រតិភូអន្តរជាតិរួមមានសមាជិកចំនួន ៣០ នាក់ នឹងទៅដំណើរទស្សនកិច្ចនៅមណ្ឌលឧស្សាហកម្មរួម Kaesong នាថ្ងៃទី ១៩ ធ្នូ ខាង
មុខ។ ក្នុងនោះមានការចូលរួមរបស់អនុរដ្ឋមន្ត្រីមកពីប្រទេសខឿនសេដ្ឋកិច្ចជួរមុខ
ចំនួន ២០ លើសកលលោក ដូចជា បណ្ដាមន្ត្រីនៃមូលនិធិរូបីយវត្ថុអន្តរជាតិនិង
ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី។ តាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង
លោក Kim Eyi Do ថា៖ ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងដំណើរការសកលភាវូ
បនីយកម្មមណ្ឌលឧស្សាហកម្មរួម Kaesong។ នាថ្ងៃទី ១៣ ធ្នូ កូរ៉េខាង ត្បូងនិង
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឯកភាពរៀបចំសម័យពិភាក្សា
លើកទី ៤ នៃគណៈកម្មាធិការគ្រប់គ្រងរួមមណ្ឌលឧស្សាហកម្ម Kaesong ។ នាថ្ងៃ
ដ៏ដែល កូរ៉េខាងត្បូងបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខអំពី ស្ថានភាពនៅ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បន្ទាប់ពី ព្យុងយ៉ាងបានប្រកាស​ប្រហារជីវិតចំពោះអតីតអនុប្រធានគណៈកម្មាធិការការពារប្រទេសរបស់ប្រទេស
នេះ លោក Jang Song-thaek៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ