ព្យុងយ៉ាងអំពាវនាវសេអ៊ុលឆ្លើយតបនឹងសំណើរឯកភាពឡើងវិញតាមរូបភាពសហរដ្ឋ

ព្យុងយ៉ាងអំពាវនាវសេអ៊ុលឆ្លើយតបនឹងសំណើរឯកភាពឡើងវិញតាមរូបភាពសហរដ្ឋ - ảnh 1
កិច្ចប្រជុំ១របស់កូរ៉េខាងត្បូង (រូបថតៈYonhap-TTXVN )

(VOVworld)-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី១តុលា បាន
អំពាវនាវឲ្យរ៉េខាងត្បូងឆ្លើយតប អំពីសំណើរឯកភាពឡើងវិញភាគទាំងពីរ តាម រូបភាពសហរដ្ឋនៅកម្រិតទាប។ ក្នុងសេចក្តីប្រកាស១ អ្នកនាំពាក្យរបស់វិទ្យា ស្ថាន១នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចាត់
 ទុកថា ក្នុងកាលៈទេសនាសព្វថ្ងៃ នេះជាសំណើរជាក់ស្តែងបំផុតសម្រាប់ការ ឯកភាពប្រទេសឡើងវិញតាមរបៀបសន្តិភាព និងយុត្តិធម៌ ឆ្លើយតបនឹងបំណង ប្រាថ្នារបស់ប្រទេសជាតិទាំងមូល។

        សេចក្តីប្រកាសពោលខាងលើក៏មានប្រតិកម្មអំពីការថ្លែងមតិរបស់ប្រធានា ធិបតីកូរ៉េខាងត្បូងលោកស្រី Pack Geun Hye នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំ នៃមហាសន្និបាតអ.ស.បលើកទី៦៩ ក្នុងនោះ លោកស្រីបានអំពាវនាវសហគមន៍ អន្តរជាតិជួយទ្រង់ទ្រាយលប់បំបាត់ការបែកបាក់កូរ៉េទាំងពីរនេះ ព្រមទាំង អំពាវនាវព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ