ព្យុងយ៉ាងអំពាវនាវឲ្យវ៉ាស៊ីនតោនពិនិត្យមើលបម្រែបម្រួលថ្មីៗយ៉ាងវិជ្ជមាននៅលើឧបទ្វីបកូរ៉េ ដោយហ្មត់ចត់

(VOVWORLD) -សហភាពអឺរ៉ុបបានអះអាងសារជាថ្មីអំពីការគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

នាថ្ងៃទី ២៦ មិនា សាធារណរដ្ឋ ប.ប.ក បានឲ្យដឹងថា៖ គោលនយោបាយរបស់ប្រទេសខ្លួន សំដៅកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូង កំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ព្រមទាំងអំពាវនាវឲ្យ វ៉ាស៊ីនតោនលុបចោលបទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាង។ ថ្លែងមតិទៅកាន់សហភាពអន្តរសភាពិភពលោក (IPU) នៅទីក្រុងហ្សឺណែវ របស់ស្វីស អនុប្រធានក្រុមប្រឹក្សាប្រជាជនកំពូល និងជានាយកវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េខាងជើង លោក Ri Jong-hyok បានឲ្យដឹងថា៖ សាធារណរដ្ឋ ប.ប.ក កំពុងខិតខំប្រឹងប្រែងស្ថាបនា "ពិភពលោកថ្មីមួយប្រកបដោយយុត្តិធម៌ សន្តិភាព និងគ្មានការឈ្លានពាន ឬសង្គ្រាមទេ" ។ លោករូបនេះបានសង្កត់ធ្ងន់ថា៖នឹងគ្មានអ្វី ដែលអាចរារាំងសកម្មភាពសន្ទនាអន្តរកូរ៉េ ក៏ដូចជាគោលដៅបង្រួបបង្រួម ឧបទ្វីបកូរ៉េឡើងវិញឡើយ។ លោក Ri ក៏បានអំពាវនាវឲ្យវ៉ាស៊ីនតោនយោគយល់គោលជំហររបស់ព្យុងយ៉ាង និងមាន"អាកប្បកិរិយាម៉ឹងម៉ាត់" សំដៅរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត សហភាពអឺរ៉ុបបានអះអាងសារជាថ្មីអំពីការគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ