ព្យុះទីហ្វុង Hagibis ៖ ប្រទេសជប៉ុនបង្កើនការស្វែងរកនិងជួយសង្គ្រោះ

(VOVWORLD) -  នាថ្ងៃទី ១៣ ខែតុលា ប្រទេសជប៉ុនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីស្វែងរកជននៅរស់បន្ទាប់ពីខ្យល់ព្យុះទីហ្វុន Hagibis ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់មួយដែលមានប្រជាជនរស់នៅជាច្រើន។
ព្យុះទីហ្វុង Hagibis ៖ ប្រទេសជប៉ុនបង្កើនការស្វែងរកនិងជួយសង្គ្រោះ - ảnh 1 ទិដ្ឋភាពបន្ទាប់ពីខ្យល់ព្យុះទីហ្វុន Hagibis បោកបក់នៅតំបន់ Nagano (រូបថត៖ Kyodo/TTXVN)

យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពមកទល់ពេលនេះបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ចំនួន ៣៥ នាក់បានស្លាប់ និងជិត ២០ នាក់កំពុងបាត់ខ្លួន។

          កងកម្លាំងឆ្មាំជប៉ូន (SDF) បានដាក់ពង្រាយកងទ័ពចំនួន ២៧,០០០ នាក់ទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ក្នុងនោះ មានតំបន់ Nagano ដែលជាទីកន្លែងពួកគេកំពុងព្យាយាមជួយសង្គ្រោះមនុស្សចំនួន ៣៦០ នាក់បន្ទាប់ពីទំនប់ទឹកមួយនៅលើទន្លេ Chikuma ត្រូវបានបាក់ស្រុត ។          យោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធជប៉ុនបានឲ្យដឹងថា រហូតដល់ម៉ោង ១៦ រសៀលថ្ងៃទី ១៣ ខែតុលាទំនប់ទឹកនៃទន្លេចំនួន ២១ នៅប្រទេសជប៉ុនត្រូវបានបាក់ស្រុត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ