ព្រឹកថ្ងៃទី ០៥ ឧសភា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩

(VOVWORLD) - ចាប់ពីម៉ោង ១៨  ថ្ងៃទី ៤ ឧសភា ដល់ម៉ោង ៦  ថ្ងៃទី ៥ ឧសភា វៀតណាមមិនបានកត់ត្រាជាបណ្តោះអាសន្ននូវករណីថ្មីឆ្លងកូវីដ - ១៩។ 

ចំនួនករណីឆ្លងកូវីដសរុបនៅតែមានចំនួន ២.៩៦៦ នាក់។ ចំនួនអ្នកស្លាប់ទាក់ទងទៅនឹងកូវីដ-១៩ នៅវៀតណាមនៅតែមានចំនួន ៣៥ ករណី ហើយទាំងនេះជាអ្នកជំងឺដែលមានជំងឺប្រចាំកាយ នៅទីក្រុង Da Nang, Quang Nam និង Quang Tri។

យោងតាមក្រសួងសុខាភិបាលវៀតណាម គិតត្រឹមព្រឹកថ្ងៃទី ៥ ឧសភា វៀតណាមមានប្រជាជនជាង ៥៨៥.៥០០ នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ - ១៩។ ទាំងនេះគឺជាកម្មាភិបាលនិងបុគ្គលិកពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ ១៩ ផ្ទាល់ និងបុគ្គលិកពេទ្យបំពេញភារកិច្ចដូចជាយកសំណាក ធ្វើតេស្តិ៍ និងសមាជិកក្រុមសហគមន៍បង្ការទប់ស្កាត់កូវីដ - ១៩ រួមទាំង គណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់កូវីដ ១៩ ក្នុងតំបន់ កម្លាំងប៉ូលីសនិងយោធា។ ការងារចាក់វ៉ាក់សាំងតែងតែគោរពយ៉ាងតឹងរឹងតាមការណែនាំដែលមានជំនាញវិជ្ជាជីវៈ ធានាសុវត្ថិភាពសម្រាប់អ្នកបានចាក់វ៉ាក់សាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ