ព្រឹកថ្ងៃទី២៤ខែឧសភា វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៥៦ ករណី

(VOVWORLD) - គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩សរុបចំនួន ៥២៧៥ករណី ក្នុងនោះករណីក្នុងប្រទេសចំនួន ៣៧៩០ ករណី និងករណីនាំចូលចំនួន ១៤៨៥ ករណី។ 
ព្រឹកថ្ងៃទី២៤ខែឧសភា វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៥៦ ករណី - ảnh 1យកសំណាកធ្វើតេស្តសម្រាប់ប្រជាជននៅតំបន់ដែលមានហានិភ័យឆ្លងជម្ងឺខ្ពស់។ (រូបថត៖ TTXVN)
ក្រសួងសុខាភិបាលវៀតណាមជូនដំណឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី២៣ ខែ ឧសភា ដល់វេលាម៉ោង ៦ថ្ងៃទី២៣ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ចំនួន៥៨ករណី ក្នុងនោះករណីនាំចូលចំនួន២ករណីដែលត្រូវបានធ្វើចត្តាឡីស័កភា្លមៗ; ករណីសេសសល់ចំនួន៥៦ ត្រូវបានកត់ត្រាក្នុងប្រទេស នៅខេត្ត ក្រុងចំនួន៦ ក្នុងនោះខេត្ត Bac Giang មាន៣៣ករណី។
គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩សរុបចំនួន ៥២៧៥ករណី ក្នុងនោះករណីក្នុងប្រទេសចំនួន ៣៧៩០ ករណី និងករណីនាំចូលចំនួន ១៤៨៥ ករណី។ ករណីស្លាប់មានចំនួន៤២ ករណីខណៈដែលព្យាបាលជាសះស្បើយ សម្រាប់២៧២១ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ