ព្រឹកថ្ងៃទី៧ខែមិថុនា វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ថ្មីចំនួន៤៤ករណី
(VOVWORLD) - ក្នុងនោះខេត្តBac Giang មាន ២៤ករណី Bac Ninh មាន៦ករណី ទីក្រុងហូជីមិញមាន១២ករណីដែលជាប់ ពាក់ព័ន្ធដល់ក្រុមផ្សព្វផ្សាយសាសនា Phuc Hung និងខេត្ត Ha Nam មាន ២ករណី។
ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ ថ្ងៃទី៦មិថុនាដល់វេលាម៉ោង ៦ថ្ងៃទី៧មិថុនា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៤៤ករណី។ ក្នុងនោះខេត្តBac Giang មាន ២៤ករណី Bac Ninh មាន៦ករណី ទីក្រុងហូជីមិញមាន១២ករណីដែលជាប់ ពាក់ព័ន្ធដល់ក្រុមផ្សព្វផ្សាយសាសនា Phuc Hung និងខេត្ត Ha Nam មាន ២ករណី។
រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយ សម្រាប់អ្នកជម្ងឺកូវីដ ១៩ ចំនួន៣៣៦៨/ ៨៧៩១នាក់ ខណៈដែលអ្នកជម្ងឺ ស្លាប់មាន៥៣នាក់៕