ព្រឹត្តិការណ៍ផ្សព្វផ្សាយមុខទំនិញត្រីប្រារបស់វៀតណាមនៅអាហ្វ្រិកខាងត្បូង
|
ព្រឹត្តិការណ៍ផ្សព្វផ្សាយមុខទំនិញត្រីប្រារបស់វៀតណាមនៅអាហ្វ្រិកខាងត្បូង (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២២ ឧសភា នៅទីក្រុង Johannesburg ស្ថានទូតវៀតណាម ប្រចាំនៅអាហ្វ្រិកខាងត្បូងសហការជាមួយសភាពាណិជ្ជកម្មឧស្សាហកម្មទីក្រុង
បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយមុខទំនិញត្រីប្រារបស់វៀតណាម។នេះគឺជា
ព្រឹត្តិកាណ៍ស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពការទូតសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ស្ថានទូត
វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងសំដៅផ្សព្វផ្សាយបណ្ដាទំនិញរបស់វៀត
ណាមនៅអាហ្វ្រិកខាងត្បូង និយាយដោយឡែកនិងនៅប្រទេសអាហ្វ្រិកនានា
និយាយរួម។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិក
ខាងត្បូង លោក Le Huy Hoang បានសង្កត់ធ្ងន់ទៅលើសក្តានុភាពសហប្រតិប
ត្តិការវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង ជាពិសេស លើវិស័យសេដ្ឋកិច្ចពា
ណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូតវៀតណាមសម្តែងគោលបំ ណងថា៖ តាមរយៈការ
ផ្សព្វផ្សាយនេះ មុខទំនិញត្រីប្រារបស់វៀតណាមនឹងមានលក្ខណៈងាយស្រួល
ជាងឆ្រៀតចូលក្នុងទីផ្សារអាហ្វ្រិកខាងត្បូង។ រីឯខ្លួនវិញ ប្រធាន សភាឧស្សា
ហពាណិជ្ជកម្មទីក្រុង Johannesburg លោកស្រី Fay Mukaddam បានអះ អាងថា៖ គេសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាក់ទិននានារបស់ វៀតណាមសំដៅបង្កលក្ខណៈអាហ្វ្រិកខាងត្បូងមានឱកាសទទួលបានមុខ
ទំនិញត្រីប្រារបស់វៀតណាម នាពេលខាងមុខ៕