ព្រឹទ្ធសភារុស្ស៊ីបានអនុម័តច្បាប់ស្តីពីលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

(VOVWORLD) - ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ២៥ ខែតុលា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ពោលគឺព្រឹទ្ធសភា) បានអនុម័តជាឯកច្ឆ័ន្ទសេចក្តីព្រាងច្បាប់ ស្តីពីលុប ចោល ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT)។

ព្រឹទ្ធសភារុស្ស៊ីបានអនុម័តច្បាប់ស្តីពីលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ - ảnh 1មីស៊ីលផ្លោង Bulava ត្រូវបានបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ Generalissimus Suvorov របស់រុស្ស៊ីនៅសមុទ្រស ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ (រូបថតឯកសារ៖ Kurir/TTXVN)

សមាជិកទាំង ១៥៦ នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ។ ឯកសារភ្ជាប់មកជាមួយសេចក្តីព្រាងច្បាប់នេះបញ្ជាក់យ៉ាងច្បាស់ថា ឯកសារនេះមានគោលបំណងនាំប្រទេសរុស្ស៊ីត្រឡប់ទៅរកតុល្យភាពក្នុងការគ្រប់គ្រងអាវុធវិញ។ ឯកសារនេះក៏សង្កត់ធ្ងន់ថា ច្បាប់អនុញ្ញាតឱ្យរុស្ស៊ីលុបចោលឯកសារដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ខណៈពេលដែលនៅតែជាភាគីនៃសន្ធិសញ្ញាជាមួយនឹងសិទ្ធិ និងកាតព្វកិច្ចពាក់ព័ន្ធទាំងអស់។

សូមគូសបញ្ជាក់ថា សន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ត្រូវបានរុស្ស៊ីចុះហត្ថលេខានៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ១៩៩៦ និងបានផ្តល់សច្ចាប័ននៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០០។ នេះគឺជាឧបករណ៍ច្បាប់អន្តរជាតិជាមូលដ្ឋានដើម្បីបញ្ចប់ការសាកល្បងនុយក្លេអ៊ែរគ្រប់ប្រភេទ។ ទោះជាយ៉ាងណាក៏ដោយ សន្ធិសញ្ញានេះមិនទាន់ចូលជាធរមាននៅឡើយទេ ដោយសារប្រទេសចំនួន ៨ ក្នុងចំណោមប្រទេសចំនួន ៤៤ ដែលមានអាវុធនុយក្លេអ៊ែរ ឬសក្តានុពលក្នុងការផលិតអាវុធនុយក្លេអ៊ែរ មិនទាន់បានផ្តល់សច្ចាប័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ