ព្រឹទ្ធសភាអាមេរិកអនុម័តលើគម្រោងច្បាប់ ជួយរដ្ឋាភិបាល​ជៀសវាង​គ្រោះអាសន្ន​បិទទ្វារ

(VOVWORLD) - គម្រោងច្បាប់នេះបានកំណត់ថ្ងៃផុតកំណត់សម្រាប់ការផ្តល់មួយផ្នែកនៃដើមទុនប្រតិបត្តិការដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកមុនថ្ងៃទី ៨ ខែមីនា និងផ្នែកមួយទៀតមុនថ្ងៃទី ២២ ខែមីនា។
ព្រឹទ្ធសភាអាមេរិកអនុម័តលើគម្រោងច្បាប់ ជួយរដ្ឋាភិបាល​ជៀសវាង​គ្រោះអាសន្ន​បិទទ្វារ - ảnh 1អគារកាពីតូល សហរដ្ឋអាមេរិក នៅវ៉ាស៊ីនតោន។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ១ ខែមីនា (ម៉ោងនៅវៀតណាម) ព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តលើគម្រោងច្បាប់ចំណាយរយៈពេលខ្លីដើម្បីទប់ស្កាត់គ្រោះអាសន្នបិទទ្វារដ្ឋាភិបាល។ គម្រោងច្បាប់នេះនឹងត្រូវបានដាក់ជូនប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីចុះហត្ថលេខាចូលជាច្បាប់។ គម្រោងច្បាប់នេះបានកំណត់ថ្ងៃផុតកំណត់សម្រាប់ការផ្តល់មួយផ្នែកនៃដើមទុនប្រតិបត្តិការដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកមុនថ្ងៃទី ៨ ខែមីនា និងផ្នែកមួយទៀតមុនថ្ងៃទី ២២ ខែមីនា។ លោកប្រធានាធិបតី Biden បានស្វាគមន៍ចំពោះព័ត៌មានវិជ្ជមានដែលជួយរដ្ឋាភិបាលជៀសវាងគ្រោះអាសន្នបិទទ្វារ ជាមួយនឹងផលវិបាកជាច្រើន ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថានេះត្រឹមតែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ