ព្រឹទ្ធសភាអាមេរិកអនុម័តលើលោក Rex Tillerson ធ្វើជារដ្ឋមន្ត្រីការបរទេស អាមេរិកទី ៦៩

ព្រឹទ្ធសភាអាមេរិកអនុម័តលើលោក Rex Tillerson ធ្វើជារដ្ឋមន្ត្រីការបរទេស អាមេរិកទី ៦៩  - ảnh 1
ព្រឹទ្ធសភាអាមេរិកអនុម័តលើលោក Rex Tillerson ធ្វើជារដ្ឋមន្ត្រីការបរទេស អាមេរិកទី ៦៩ (VNA)


(VOVworld) – នាថ្ងៃទី ១ កុម្ភៈ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេច
របស់ប្រធានាធិបតី លោក Donald Trump ដែលបានតែងតាំងប្រធាននិងជា
 នាយកគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុនប្រេងឆៅ Exxol Mobil លោក Rex Tillerson
ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសនេះ។ លោក Rex Tillerson អាយុ ៦៤ ឆ្នាំ
គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកទី​ ៦៩ ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងវ៉ាស៊ីន
 តោននិងបណ្ដាសម្ព័ន្ធមិត្តក៏ដូចជាដៃគូអន្តរជាតិកំពុងប្រឈមមុខនឹងការសាក
ល្បងជាច្រើនគិតតាំងពីពេលលោក Donald Trump ទទួលតំណែងជា ប្រធានាធិបតី
អាមេរិក។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាន
ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងរយៈពេល ២ ថ្ងៃ។​នាព្រឹកថ្ងៃទី
២ កុម្ភៈ លោក  Mattis  បានជួបសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូង លោក
Han Min-Koo ដើម្បីពិភាក្សាអំពីការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច
ចម្ងាយមធ្យម THAAD សំដៅទប់ទល់នឹងគំរាមកំហែងយោធាពីកូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ