ព្រឹទ្ធសមាជិក Ted Cruz និង Bernie Sanders ដណ្តើមបានជ័យជំនះនៅរដ្ឋ Idaho និងរដ្ឋ Michigan


ព្រឹទ្ធសមាជិក Ted Cruz និង Bernie Sanders ដណ្តើមបានជ័យជំនះនៅរដ្ឋ Idaho និងរដ្ឋ Michigan  - ảnh 1
ព្រឹទ្ធសមាជិក Ted Cruz និង Bernie Sanders ដណ្តើមបានជ័យជំនះនៅរដ្ឋ Idaho និងរដ្ឋ Michigan (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ មិនា ព្រឹទ្ធសមាជិកអាមេរិក លោក​ Ted Cruz ដណ្តើម
បានជ័យជំនះក្នុងការបោះឆ្នោតដំបូងរបស់គណៈបក្សសាធារណៈរដ្ឋដែលត្រូវ
បានរៀបចំឡើងក្រោមរូបសណ្ឋានបោះឆ្នោតសម្ងាត់ដោយមានការចូលរួមរបស់
សមាជិកទាំងឡាយរបស់គណៈបក្សនេះនិងអ្នកបោះឆ្នោតនៅរដ្ឋ Idaho ប៉ែក
ឦសានអាមេរិក។ នេះគឺជាជ័យជំនះទី ៧ របស់លោកក្នុងការប្រណាំងប្រ
ជែងចូលទៅសេតវិមានឆ្នាំ ២០១៦។ នាថ្ងៃដដែល ព្រឹទ្ធសមាជិកគណៈបក្ស
ប្រជាធិបតេយ្យ លោក  Bernie Sanders បានឈ្នះលោកស្រី Hillary Clinton
ក្នុងការ បោះឆ្នោតដំបូងនៃគណៈបក្សនេះនៅរដ្ឋ Michigan។ ដោយមានជ័យ
ជំនះនេះ ព្រឹទ្ធសមាជិករដ្ឋ Vermont ទទួលបន្ថែមសម្លេងគាំទ្រចំនួន ៦៣
ថែមទៀតក្នុង ពេល លោកស្រី  Clinton ទទួលបានសន្លឹកគាំទ្រចំនួន ៥២
តែប៉ុណ្ណោះ។ ជ័យ ជំនះរបស់លោក Sanders ត្រូវបានចាត់ទុកជាការភ្ញាក់
ផ្អើលដោយសារ ក្នុងការស្ទង់មតិមុននេះ អតីតរដ្ឋមន្ត្រីការបរទេស Clinton
 សុទ្ធតែត្រូវបានវាយតំលៃមានប្រៀបខ្លាំងនៅបណ្ដារដ្ឋដែលមានអ្នកបោះ
ឆ្នោតជាអ្នកស្បែកខ្មៅជាច្រើន។ ប៉ុន្តែ តាមអ្នកវិភាគថា៖ ការជះឥទ្ធិពលពី
ជ័យជំនះនេះរបស់លោក Sanders មិនធំទេ បើប្រៀបនឹងជោគជ័យមុននេះ
របស់លោកស្រី Clinton នៅរដ្ឋ Mississippi។ នាថ្ងៃដដែល សេដ្ឋ Donald
 Trump ដណ្តើមបានជ័យជំនេះនៅរដ្ឋ Hawaii៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ