ព្រឹទ្ធសាមជិការគណៈបក្សប្រឆាំងកម្ពុជា លោកស្រី ថាក់ ឡានី ត្រូវបានដក់អភ័យឯកសិទ្ធិ

ព្រឹទ្ធសាមជិការគណៈបក្សប្រឆាំងកម្ពុជា លោកស្រី ថាក់ ឡានី ត្រូវបានដក់អភ័យឯកសិទ្ធិ - ảnh 1
ព្រឹទ្ធសាមជិការគណៈបក្សប្រឆាំងកម្ពុជា លោកស្រី ថាក់ ឡានី ត្រូវបានដក់អភ័យឯកសិទ្ធិ (VOV)


(VOVworld) – នាថ្ងៃទី ១ កញ្ញា ព្រឹទ្ធសភាកម្ពុជាបានដក់អភ័យឯកសិទ្ធិរបស់
 ព្រឹទ្ធសមាជិការគណៈបក្សសង្គ្រោះជាតិ (CNRP) លោកស្រី ថាក់ ឡានី បើក
 ផ្លូវសំរាប់តុលាការចាត់ការតាមវិធីច្បាប់តាមពាក្យបណ្តឹងតវ៉ារបស់នាយក
រដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក
  ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា៖ ការដក់អភ័យឯកសិទ្ធិចំពោះលោកស្រី
ថាក ឡានី នឹងជួយតុលាការចាប់ផ្តើមប្តឹងតវ៉ាតាមបែបបទគតិយុត្តិ។ មុន
នោះ នាថ្ងៃទី ១ សីហា នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានប្តឹង
តវ៉ាលោកស្រី ថាក ឡានី និងប្រធានគណៈបក្ស CNRP លោក សម រង្ស៊ី
ពីបទចោទប្រកាន់ រាជរដ្ឋាភិបាលនិងសម្តេចនាយករដ្ឋមន្ត្រីជាអ្នកនៅពី
ខាងក្រោយការធ្វើឃាត អ្នកវិភាគនយោបាយ លោក កែម ឡី។ នាបច្ចុប្បន្ន
 លោក សម រង្ស៊ី កំពុងរស់នៅឯបរទេស ក្នុងពេលនោះ សមត្ថកិច្ចមិនដឹង
ច្បាស់ថា៖លោកស្រី ថាក ឡានី កំពុងនៅឯណានៅឡើយ។ តាមប្រភព
ព័ត៌មានមួយចំនួនបានចាត់ទុក ថា៖ លោកស្រី ថាក ឡានី បានចាក
ចេញពីប្រទេសកម្ពុជា ទៅហើយឡ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ