ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា
![ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_05_16/maduro_obama_aber.jpg) |
ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា (ar15.com) |
Vovworld-នាថ្ងៃទី១៥ឧសភាក្រុមមួយរួមមានព្រឹទ្ធសមាជិកចំនួន១៦រូបរបស់
គណបក្សប្រជាធិបតេយ្យអាមេរិកបានផ្ញើរសំបុត្រសំណូមពរប្រធានាធិបតី Barack
Obama ពិនិត្យលុបចោលបទដាក់ទណ្ឌកម្មទៅលើវេណេហ្សូអេឡានិងចាប់ផ្ដើមការ
សន្ទនាប្រក្រតីទំនាក់ទំនងរវាងវ៉ាស៊ីនតោននិង Caracas។ បណ្ដាព្រឹទ្ធសមាជិកនេះ
បានសង្កត់ធ្ងន់ថាវិធានការពោលខាងលើត្រូវជួបនឹងប្រតិកម្មជាច្រើនពីបណ្ដា
ប្រទេសអាមេរិកឡាទីននៅសន្និសីទកំពូលទ្វីបអាមេរិកលើកទី៧ដែលប្រព្រឹត្តទៅ
នៅប្រទេសប៉ាណាម៉ា ទន្ទឹមនឹងនោះស្នើរប្រធានាធិបតី Obama មិនអនុវត្តបន្ថែម
វិធានការដាក់ទណ្ឌកម្មណាមួយដោយឯកោភាគីទៀតឡើយ៕