ព្រឹទ្ធសមាជិកអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះការជោគជ័យនៃ IPU ១៣២ នៅវៀតណាម

ព្រឹទ្ធសមាជិកអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះការជោគជ័យនៃ IPU ១៣២ នៅវៀតណាម - ảnh 1
ព្រឹទ្ធសមាជិកអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះការជោគជ័យនៃ IPU ១៣២ នៅវៀតណាម (vietnamplus.vn)

        Vovworld-នាថ្ងៃទី៩មេសាលោក Ricardo Cuccovillo ប្រធានក្រុម​សមាជិក
​សភាមិត្តភាពជាមួយវៀតណាមនៅសភាជាន់ទាបអាហ្សង់ទីនបានវាយតំលៃ​
ខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យ
នៃ​មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 132 នាពេលកន្លងទៅនៅ
​ទីក្រុងហាណូយ។ ឆ្លើយសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ
នៅក្រុង Buenos Aires បន្ទាប់ពីចូលរួម IPU 132 លោក Cuccovillo ព្រឹទ្ធសមាជិក
​សភា​គណបក្សសង្គមនិយមអាហ្សង់ទីនបានអះអាងថា ដោយជោគជ័យនៃ​
សកម្មភាព​អន្តរជាតិធំធេងនេះវៀតណាមជាថ្មីម្ដងទៀតពង្រឹងតួនាទីរបស់ខ្លួន​
លើ​ឆាកអន្តរជាតិ ទន្ទឹមនឹងនោះបង្ហាញពីការបោះជំហានថ្មីក្នុងការបង្កើនទំនាក់​
ទំនងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃបណ្ដាប្រទេស។ លោក Cuccovillo
បានវាយតំលៃខ្ពស់ការផ្ដើមគំនិតរបស់វៀតណាមក្នុងបញ្ហាដែល​បាន​ពិភាគ្សានិង
ការផ្ដើមគំនិតទាំងនេះត្រូវបានបញ្ជូលក្នុងសេចក្តីសំរេចចិត្តសំខាន់ៗនៃ
មហាសន្និបាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ