ព្រះពុទ្ធបដិមារពេជ្រសំរាប់វត្តនៅ Truong Sa ធំ

ព្រះពុទ្ធបដិមារពេជ្រសំរាប់វត្តនៅ Truong Sa ធំ - ảnh 1
វត្ត Truong Sa ធំ (vtc.vn)


        Vovworld-ក្នុងដំណើរទៅទស្សនានៅប្រជុំកោះ Truong Sa នារសៀល​ថ្ងៃ​ទី​
៤ឧសភា គណៈប្រតិភូវត្ត Tung Van ស្រុក Vinh Tuong ខេត្ត Vinh Phuc បាន​ជូន
ព្រះពុទ្ធបដិមារ ​Guan yin និងវត្ថុសក្ការបូជាមួយចំនួនជូនវត្ត Truong Sa ធំ ចំណុះ
ស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ រួមជាមួយគណៈ​ប្រតិភូ​រួម​មានដំណាង
បណ្ដាខេត្តក្រុង Khanh Hoa, Binh Dinh, Ba Ria-Vung Tau, Bac Kan និងទីក្រុង Hai
Phong រួមជាមួយអ្នកយកព័ត៌មាន។ គណៈប្រតិភូបានមក​ទស្សនា​និងជូនអំណោយ
កម្មាភិបាលយុទ្ធជននិងប្រជាជនដែលកំពុងរស់នៅ​បំពេញការងារនៅបណ្ដាកោះ
ចំណុះប្រជុំកោះ Truong Sa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ