ព្រះពុទ្ធសាសនាវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការ “ការពារប្រទេសជាតិ នាំសុខក្សេមក្សាន្តជូនប្រជាជន”

(VOVWORLD) -  ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានអបអរសាទរចំពោះសមាគមព្រះពុទ្ធសាសនាវៀតណាមនិងពុទ្ធសាសនិកជនវៀត ណាមទាំងអស់ ក្នុងឱកាសបុណ្យវិសាខបូជា  ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋក៏បានផ្ញើជូនសេចក្តីសួរសុខទុក្ខនិងជូនពរសុខភាពដល់ព្រះតេជគុណ Thich Pho Tue ធម្មាធិបតីនៃសមាគមព្រះពុទ្ធសាសនា វៀតណាម។

ព្រះពុទ្ធសាសនាវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការ “ការពារប្រទេសជាតិ នាំសុខក្សេមក្សាន្តជូនប្រជាជន”  - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc ជាមួយប្រតិភូនៅក្នុងជំនួប (រូបថត៖ TTXVN)

ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជា ប្រតិទិនពុទ្ធសករាជ ២៥៦៥ (ឆ្នាំសកល ២០២១) នាព្រឹកថ្ងៃទី ១៣ ឧសភា នៅសាលប្រជុំ Thong Nhat (ទីក្រុងហូជីមិញ) ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបគណៈប្រតិភូជាថ្នាក់ដឹកនាំនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណ  Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលនិងសមាជិកនៃគណៈកម្មការអចិន្តៃយ៍ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋបាននអបអរសាទរចំពោះសមាគមព្រះពុទ្ធសាសនាវៀតណាមនិងពុទ្ធសាសនិកជនវៀតណាមទាំងអស់ ក្នុងឱកាសបុណ្យវិសាខបូជា  ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋក៏បានផ្ញើជូនសេចក្តីសួរសុខទុក្ខនិងជូនពរសុខភាពដល់ព្រះតេជគុណ Thich Pho Tue ធម្មាធិបតីនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។

ព្រះពុទ្ធសាសនាវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការ “ការពារប្រទេសជាតិ នាំសុខក្សេមក្សាន្តជូនប្រជាជន”  - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយព្រះតេជព្រះគុណ  Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលនិងសមាជិកនៃគណៈកម្មការអចិន្តៃយ៍ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាតែងតែជាសាសនាមួយដែលរួមដំណើរជាមួយប្រទេសជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការ “ការពារប្រទេសជាតិនិងនាំសុខក្សេមក្សាន្តជូនដល់ប្រជាជន”។ លោកប្រធានរដ្ឋបានអះអាងអំពីសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាម ហើយសិទ្ធិនេះត្រូវបានច្បាប់ការពារ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ រាល់ការរួមវិភាគទានសំខាន់ៗរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមក្នុងវិស័យសង្គមជាច្រើន មិនត្រឹមតែជាសក្ខីភាពរស់រវើកឲ្យការផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនានិងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងរស់រវើកសម្រាប់ការភ្ជាប់រវាងផ្លូវលោកនិងផ្លូវធម៌ រវាងសមាគមព្រះពុទ្ធជាមួយប្រទេសជាតិនិងរវាងវៀតណាមជាមួយពិភពលោក។

លោកប្រធានរដ្ឋមានគោលបំណងថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបន្តបង្ហាញតួនាទីនិងកិត្យានុភាពរបស់ខ្លួនក្នុងការពង្រឹងការកសាងផែនមហាសាមគ្គីភាព ជនជាតិទាំងមូល សាមគ្គីបណ្តាសាសនា ក៏ដូចជាលើកកម្ពស់កម្លាំងរបស់ជំនឿរបស់វប្បធម៌ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ