ព្រះមហាក្សត្រប៊ែលហ្ស៊ាមវាយតំលៃខ្ពស់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

       

ព្រះមហាក្សត្រប៊ែលហ្ស៊ាមវាយតំលៃខ្ពស់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ព្រះមហាក្សត្រប៊ែលហ្ស៊ាម Philippe


   (VOV)_នាថ្ងៃទី៣ កុម្ភះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រ ប៊ែលហ្ស៊ាម លោក Vuong Thua Phong បានជូនសារតាំងចំពោះ​ព្រះមហាក្ស​ត្រ
​ប៊ែលហ្ស៊ាម Philippe។ ថ្លែងមតិនៅពិធីនេះ  ព្រះមហាក្សត្រប៊ែលហ្ស៊ាម Philippe
 បានប្រសិទ្ធិពរឯកអគ្គរដ្ឋទូត Vuong Thua Phong និងវាយតំលៃខ្ពស់ទំនាក់​ទំនង
ដ៏័ល្អប្រសើរវាងប៊ែលហ្ស៊ាមនិងវៀតណាម លើច្រើនវិស័យ។ ព្រះមហាក្សត្រមាន
គោលបំណងថា៖ ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន លោក ​Vuong
Thua Phong បន្តរួមវិភាគទានពង្រឹងនិងពង្រីកទំនាក់ទំនង​សហប្រតិបត្តិ​ការរវាង
ប្រទេសទាំងពីរ។  រីឯ ឯកអគ្គរដ្ឋទូត Vuong Thua Phong បានថ្លែង​អំណរ​គុណចំ
ពោះការទទួលដ៏កក់ក្តៅរបស់​ព្រះមហាក្សត្រ​ Philippe និងអះអាង​ថា​នឹងខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទំនាក់ទំនង​សហប្រតិបត្តិការទ្វេភាគី
វៀតណាម-ប៊ែលហ្ស៊ាម កាន់តែអភិវឌ្ឍន៍ល្អ​ប្រសើរពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ