![ព្រះមហាក្សត្រីអង់គ្លេសអនុម័តលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យចរចារចាកចេញពី EU - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_17/tin nu hoang anh.jpg) |
ព្រះមហាក្សត្រីអង់គ្លេស Elizabeth ២ (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី១៦ មិនា ព្រះមហាក្សត្រីអង់គ្លេស Elizabeth ២
បានអនុម័តលើគំរោងច្បាប់អំពី Brexit ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីអង់គ្លេស
លោកស្រី Theresa May ធ្វើឲ្យមានសុពលភាពនូវមាត្រា៥០នៃសន្ធិសញ្ញា Lisbon
ដើម្បីនាំប្រទេសអង់គ្លេសឈានចូលដំណើរការចាកចេញពីសហភាព អឺរ៉ុប (EU)។
តាមគំរោងថា នាយករដ្ឋមន្រ្តីលោកស្រី May អាចចាប់ផ្ដើមដំណើរការចរចារ ដែល
គ្រោងនឹងអូសបន្លាយក្នុងរយៈពេល២ឆ្នាំជាមួយ EU តាមមាត្រា ៥០នៃសន្ធិសញ្ញា
Lisbon នោះ នាចុងខែមិនាឆ្នាំ២០១៧។ មុននោះ សភាទាំងពីររបស់អង់គ្លេសបាន
បោះឆ្នោតអនុម័តលើគំរោងច្បាប់ស្ដីអំពី Brexit នាថ្ងៃទី១៤ មិនា កន្លងទៅ៕