ព្រលានយន្តហោះអន្តរជាតិ Da Nang​ ទទួលជើង ហោះហើរ Charter ដើមដំបូងពីរុស្ស៊ី

នាម៉ោង 19 ថ្ងៃទី 12 ឧសភា ជើងហោះហើរ Charter ដើមដំបូង ពីទីក្រុង Novosibirsk (រុស្ស៊ី) បានចុះចតព្រលានយន្តហោះ អន្តរជាតិ Da Nang ទីក្រុង Da Nang (ភាគ កណ្ដាលវៀតណាម) ជាមួយភ្ញៀវទេសចរណ៏ ចំនួន 74 នាក់ ​និងក្រុម ​Famtrip (ក្រុមការងារស្វែងយល់ទីផ្សារ កសាង Tour ​ទេសចរណ៏ថ្មី) ​រួម​​មាន ​​៖ ក្រុមហ៊ុន ទេសចរណ៏ ទីភ្នាក់ងារសារព័ត៍មាន ចំនួន២​0 មកពីបណ្ដាទីក្រុង​របស់​រុស្ស៊ី។ នេះគឺជាលើកដំពុង ដែលភ្ញៀវទេសចរណ៏រុស្ស៊ី មកដល់ Da nang ជាមួយ​ចំនួន​ភ្ញៀវច្រើនដូច្នេះ តាមផ្លូវហោះហើរ។ លោក  Mikhail Siminov អគ្គនាយក​អង្គភាព
អាជិវកម្ម Anh Duong ( Viet Nam ) បានអោយដឹងថា៖​ជើងហោះហើរនេះ  នឹងចាប់ ផ្តើមដាក់អោយដំណើការ ពីខែឧសភា ដល់ខែតុលា ឆ្នាំ 2012 ជាមួយជើងហោះ
ហើរចំនួន 54 លើក តាមគំរោងទទួលបានភ្ញៀវចំនួន 12,000លើកពីរុស្ស៊ី៕​

ព្រលានយន្តហោះអន្តរជាតិ Da Nang​ ទទួលជើង ហោះហើរ Charter ដើមដំបូងពីរុស្ស៊ី - ảnh 1
ព្រលានយន្តហោះអន្តរជាតិ Da Nang​ ទទួលជើងហោះហើរCharterដើមដំបូងពីរុស្ស៊ី(http://infonet.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ